រាជធានីភ្នំពេញ៖ នារីម្នាក់បើករថយន្ដ ម៉ាកកាមរីមួយគ្រឿងលឿន ហើយវ៉ារថយន្ដហាយ ឡែនឌ័រមួយគ្រឿងទៀត ក៏ជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿង ក៏ខ្ទាតទៅប៉ះម៉ូតូ២គ្រឿង ទៀតដែលកំពុងចត នៅលើ ជញ្ចើមផ្លូវ បណ្ដាលឲ្យម៉ូតូទាំង ២គ្រឿងនិងម៉ូតូកង់បី ដួលគលើគ្នារងការ ខូចខាចយ៉ាងដំណំ ។ ចំណែករថយន្ដភ្លាម នោះក៏បើករត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ច តាមឃាត់រថយន្ដបាន យកមកធ្វើការដោះស្រាយ ។ 

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៥ នៅតាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ មុខ ហាងលក់ស៊ុប យីហោ កុលាបដូនពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]