នៅក្នុងព្រឹត្តិការសមាជទូរស័ព្ទពិភពលោក កាលពីថ្ងៃទី 2 ខែកុម្ភៈឆ្នាំ 2015 កន្លងទៅនេះ ក្រុមហ៊ុន Microsoft Devices Group ដឹកនាំដោយលោក Stephen Elop ដែលជា Executive Vice President បានធ្វើសន្និសីទ សារព័ត៌មានមួយ បង្ហាញពីការ វិវឌ្ឍន៍ថ្មីៗ នៃបច្ចេកវិជ្ជាបង្កើត ឡើងដោយ Microsoft ។ ខាងក្រោមនេះ គឺជាសេចក្តី សង្ខេបនៃការ ថ្លែងរបស់លោក Stephen Elop នៅក្នុងព្រឹត្តិការខាងលើ ៖

បេសកកម្មរបស់ Microsoft គឺបង្កលក្ខណៈឲ្យបុគ្គល និងអង្គភាពទាំងឡាយនៅក្នុង ភពផែនដីសម្រេច លទ្ធបាន បានច្រើន ជាងមុន ។ ការយល់ដឹងស៊ីជម្រៅអំពីរបៀបរបប នៃការរស់នៅ នៃការធ្វើការ និង និងការកម្សាន្ត របស់មនុស្ស ជាបច្ច័យមួយ នៃសេចក្តីប្រកាស នៅក្នុងអង្គសន្និសីទ។


នៅក្នុងអង្គសន្និសីទ Microsoft បានប្រកាសជាសាធារណៈស្មាតហ្វូន Lumia  តម្លៃធូរ ថ្លៃចំនួន ពីរម៉ូដែលគឺ Lumia 640 និង Lumia 640 XL ដែលផ្តល់លទ្ធភាពឲ្យបុគ្គល នីមួយៗអនុវត្ត កិច្ចការផ្សេងៗ ដោយមិន រើសទីកន្លែង ឬពេល វេលាឡើយ ។ ស្មាតហ្វូន ទាំងពីរម៉ូដែល ខាងលើនេះ នឹងអាច Upgrade ឡើងទៅ Windows 10 នៅពេលខាង មុខនាឆ្នាំនេះ ។ ទន្ទឹមនឹងនេះ ក៏មាន សេចក្តីប្រកាសអំពី ក្តារចុចដ៏ស្រាល ដែលអាច ប្រើជាមួយ iPads & iPhones ផង, ឧបករណ៍អេឡិចត្រូនិចចល័ត ដំណើរការដោយ Android ផង និងថែបប្លិត Windows ផង ។ ក្រៅពីនេះ Microsoft ថែមទាំងបាន បញ្ជាក់អំពីការ ផ្តល់ជូនថ្មីមួយ ក្រោមកិច្ចសហការ ជាមួយក្រុមហ៊ុន ទូរស័ព្ទចល័ត AT&T នៅសហរដ្ឋ ដែលនឹងជួយ សម្រួល ឲ្យក្រុមហ៊ុន ខ្នាតតូច និងខ្នាតមធ្យម សម្រេចជោគ ជ័យដោយ ប្រើប្រាស់ Tools ជាច្រើននៅក្នុង ការប្រាស្រ័យទាក់ ទងការងារ ។  

Lumia 640 Specifications

Operating system

Windows Phone 8.1 with Lumia Denim

Display

5” HD (1280×720, 16:9) IPS LCD, 294 PPI, Glance screen Corning Gorilla Glass 3
Sunlight readability enhancements

Battery

2500 mAh battery

Processor

1.2 GHz quad-core Qualcomm Snapdragon 400 processor

Main camera

8 MP AF, LED Flash, Lumia Camera 5

Front facing camera

1 MP FF

Memory

8GB + 30GB free OneDrive, micro SD up to 128GB

Dimensions

141.3 x 72.2 x 8.85 mm
144 g

  

វីដេអូ៖

បញ្ចូលអត្ថបទដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]