រាជធានីភ្នំពេញ ៖ ការលួចចម្លងស៊ីឌី (CD) និងវីស៊ីឌី (VCD) នៅតែជាកង្វល់សម្រាប់បណ្តាផលិតកម្ម ក្នុងស្រុក ព្រោះគ្រាន់តែចេញ ឌីស្ក ដើម មិនបានមួយថ្ងៃផង ឌីស្កចម្លង ដាក់លក់ព្រោងព្រាត នៅលើទីផ្សារ ។ ដើម្បីទប់ទល់នឹង ការលួចចម្លងនេះ ផលិតកម្មសាន់ដេ ដែលជា ផលិតកម្មលេចធ្លោ មួយដែរនៅក្នុងស្រុក បានប្រើវិធីសាស្ត្រ ថ្មីលក់ឌីស្កដើម តម្លៃរហូតដល់ ២ពាន់រៀល គឺប្រហាក់ប្រហែល នឹងឌីស្កចម្លង ដែលកំពុងដាក់លក់ យ៉ាងសេរីនៅលើ ទីផ្សារ ។

លោកឡាយ សុកហុក ចាងហ្វាងផលិតកម្ម សាន់ដេ បញ្ជាក់ក្នុងកម្មវិធីថតបទចម្រៀងសម្រាប់ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅ ខេត្តកំពង់ស្ពឺ កាលពីពេល ថ្មីៗនេះថា ការលក់បញ្ចុះតម្លៃ ឌីស្កកាន់តែ ទាបមិនមែនមានន័យថា ដោយសារ គុណភាពបទចម្រៀង របស់ ផលិតកម្មអន់ ឬខ្សោយជាងមុនទេ វាគឺជាយុទ្ធសាស្ត្រថ្មី សម្រាប់ទាក់ទាញអតិថិជន ឱ្យគាំទ្រកាន់តែ ច្រើនសម្រាប់ផលិតកម្ម ពិសេសទាញ អារម្មណ៍ឱ្យ ទស្សនិកជនជួយទិញ ផលិតផល របស់ក្រុម ហ៊ុន ។ វាក៏ជាវិធីសាស្ត្រ វាយប្រហារទីផ្សារ លក់ឌីស្កចម្លង ខុសច្បាប់ព្រោះតែ វាមានតម្លៃ ប្រហាក់ប្រហែលគ្នា បើទោះបីជាយុទ្ធសាស្ត្រ នេះធ្វើឱ្យចំណូលចំណេញ ពីការលក់ឌីស្កមាន កម្រិតតិច ជាងមុនក្តី ។

លោកឡាយ សុខហុក ថ្លែងថា វាដល់ពេលដែលប្រជាជនខ្មែរគួរនាំគ្នាជួយគាំទ្រផលិតផលដើមរបស់ ក្រុមហ៊ុនដែល ខិតខំផលិតស្ទើរ រក ពេលសម្រាក គ្មាននោះហើយ ។ ក្រុមហ៊ុនបាន បោះដុំឱ្យអាជីវករ នូវតម្លៃថោកសមរម្យ គឺប្រមាណពី ១.៣០០ទៅ ១.៤០០រៀល ក្នុងមួយ ឌីស្ក ដូចនេះពួកគាត់ អាចមានលទ្ធភាពស្វែង រកប្រាក់ចំណេញ ពីការលក់បាន ប្រមាណ ៦០០ទៅ៧០០រៀល ក្នុងមួយឌីស្ត ។ មិនមែនជា ការកាច់កុង ជាមួយការល ក់របស់ផលិតកម្ម ក្នុងស្រុកទេ គឺវាជាយុទ្ធសាស្ត្រ ក្រុមហ៊ុន ហើយការប្រកួតប្រជែង លើតម្លៃគឺជាសេរីភាព របស់ ក្រុមហ៊ុន នីមួយៗ ។

លោកឡាយ សុខហុក មិនបានលើកឡើងអំពីចំនួននៃការផលិតឌីស្កក្នុងមួយ វ៉ុលៗដាក់លក់នៅលើ ទីផ្សារទេ ប៉ុន្តែក្នុងរយៈពេល ថ្មីៗនេះ ក្រុមហ៊ុនលោក បានសាកល្បងលក់ ឌីស្កដើមក្នុងតម្លៃ ២.០០០ រៀល ហើយទទួល បានលទ្ធផលល្អប្រសើរ គឺធ្វើឱ្យកំណើននៃ ការលក់ កើនឡើង រហូតដល់៥០ភាគរយ ។

អ្នកចាត់ការទូទៅផលិតកម្មសាន់ដេ លោក ឡាយ សុកចំរើន និយាយថា វាគឺជាយុទ្ធសាស្ត្រ មួយតប ទៅនឹង ការស្នើសុំពី មហាជនខ្មែរមួយ ចំនួន ធំមិនមានលទ្ធភាព ទិញឌីស្កចម្រៀង ក្នុងតម្លៃពី ២ដុល្លារទៅ៣ ដុល្លារ ។ ម្យ៉ាងទៀតការធ្វើ បែបនេះក្នុងន័យឱ្យ បទចម្រៀងសាន់ ដេ ដល់ដៃមហាជន ក្នុងប្រទេសកម្ពុជា ។ បើទោះជាបញ្ចុះតម្លៃ លក់ចម្រៀងមកនៅ ត្រឹមកម្រិតទាបមិន ធ្លាប់មានពី មុនក្ដី តែគុណភាព គឺនៅ ដដែលដូចជាឆ្នាំ មុនៗដែរ សម្រាប់បទ ចម្រៀងចូលឆ្នាំថ្មី ប្រពៃណីជាតិ ។ នៅក្នុងឆ្នាំថ្មីនេះ ផលិតកម្មសាន់ដេ នឹងផលិតបទចម្រៀង ថ្មីសុទ្ធ ទាំងបទភ្លេង និងទំនុកចម្រៀង ប្រមាណពី៧០ទៅ៨០ភាគរយ ដោយមាន ចំនួន៥អាល់ប៊ុម ហើយក្នុងនោះតារា ចម្រៀងស្រី-ប្រុស ជាង២០ នាក់ នឹងមានវត្តមាន ក្នុងបទចម្រៀង ទាំងអស់គ្នា ។

តាមរយៈការលក់ CD និង VCD ដើមបញ្ចុះតម្លៃមកនៅត្រឹម២ពាន់រៀល លោកឡាយ សុកចំរើន ជឿ ជាក់ថា ផលិតកម្មសាន់ដេ នឹងអាច បំបែកកំណត់ត្រានៃ ការលក់បទចម្រៀង នៅក្នុង ប្រទេសកម្ពុជានា ពេលខាងមុខ ។ មិនត្រឹមតែទីផ្សារ ក្នុងស្រុកទេ នៅតាមបណ្ដា ប្រទេស មួយចំនួនលើ ពិភពលោកក៏អាច លក់ក្នុងតម្លៃនេះដែរ ដូចជា សហរដ្ឋអាមេរិក កាណាដា ជប៉ុន អូស្ត្រាលី បារាំង ចិន ជាដើម ។

តារាសម្តែងនាងនី មុនីនាថ និងកញ្ញាសុខ ពិសី តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ បានថ្លែងស្រដៀង គ្នាថា វិធីសាស្ត្រដែល ផលិតកម្ម សាន់ ដេ រៀបចំនេះ គឺជាវិធីមួយល្អ ដើម្បីដេញជើងអ្នក ដែលចូលចិត្ត អង្គុយចាំតែ លួចចម្លង ។ ឌីស្កមានគុណភាពល្អ តម្លៃត្រឹមតែ ពីរឬបី ពាន់រៀល ទស្សនិកជន គួរតែជួយទិញ ឌីស្ក តម្លៃពិសេសនេះឱ្យ បានគ្រប់គ្នាដើម្បី គាំទ្រអ្នកផលិត។ ផ្ទុយទៅវិញ បើទិញឌីស្ក ចម្រៀង ក្លែងក្លាយ តម្លៃប្រហែលគ្នា តែគុណភាព អន់ជាង ដូច្នេះគួរតែងាក មកទិញរបស់ពិតវិញ ៕




 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី