ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ នេះ ខ្មែរឡូត ទទួលបានសារ ពីប្រិយមិត្តម្នាក់ ដែលបានអះអាងថា ក្រដាសប្រាក់ ១០០រៀល ដែលទើបតែ ចេញថ្មីនោះ គេមិនចាយឡើយ។

បើតាមការអះអាង របស់ប្រិយមិត្តខ្មែរឡូត តាមរយៈសារ និងវីដេអូ ដែលផ្ញើរមក បានឲ្យដឹងថា នៅឯសាលាជ័យថាវី ដែលមានទីតាំង នៅម្តុំវិទ្យាល័យបាក់ទូក ក្នុងរាជធានីភ្នំពេញ មិនចាយលុយ ក្រដាស១០០រៀល ដែលទើបតែ ចេញថ្មីឡើយ។


ក្រដាសប្រាក់ ១០០រៀល ដែលទើបតែចេញថ្មី

ការឲ្យដឹងដូចនេះ គឺបន្ទាប់ពី ប្រិយមិត្តខ្មែរឡូត ដែលរៀននៅឯ សាលាជ័យថាវី បានឲ្យលុយ ក្រដាស ១០០រៀល ទៅអ្នកប្រមូលលុយ នៅក្នុងបន្ទប់រៀន ប៉ុន្តែត្រូវបាន អ្នកប្រមូលលុយនោះ បធិសេធ មិនព្រមទទួលឡើយ ចំពោះលុយក្រដាស ១០០រៀលចេញថ្មីនេះ ហើយបានប្រាប់ឲ្យ ប្តូរយកលុយ សន្លឹកផ្សេងទៀតផង។

ប្រិយមិត្តខ្មែរឡូត មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ហើយបានចោទសួរថា “ហេតុអ្វីបានជាមិនយក? បើមិនចាយ បោះពុម្ភមកធ្វើអី?”

សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]