បរទេស៖ ក្នុងជីវិតរស់នៅ របស់ពពួក សត្វព្រៃ មានរឿងរ៉ាវជាច្រើនដែល មនុស្សកម្របានប្រទះឃើញ ហើយពេលខ្លះសឹងតែមិនដែល ឃើញ ផងដែរ។ សត្វព្រៃ ពេលខ្លះ បានធ្វើសកម្មភាព ប្លែកៗ មានទាំង ការចេះជួយយក អាសារគ្នា ជាដើម គឺធ្វើឲ្យយើង មិននឹកស្មានថាអាចកើតមាននោះឡើយ ។

យ៉ាងណាមិញ រូបភាពមួយចំនួន បានបង្ហាញអំពី ការចេះជួយយកអាសារគ្នា ពេលជួបគ្រោះភ័យ រវាង សត្វរមាស និង កូនសេះបង្កង់ មួយក្បាល ដែលធ្វើឲ្យអ្នក ដែលបានឃើញហើយ មានការរំជួលចិត្ត ទៅលើសកម្មភាពនេះជាខ្លាំង។  តាមប្រភពបានឲ្យដឹងថា លោក Muisen មានមុខរបរជា អ្នកថតរូប អំពីជីវិតសត្វព្រៃ និង ជាមគ្គុទេស៍ទេសចរណ៍មួយរូប ដែលបានឃើញ សកម្មភាព ដ៏អស្ចារ្យមួយ ដែលសត្វរមាសមួយក្បាល វាបានលឺសម្លេង កូនសេះបង្កង់ស្រែកយំ ពេលកប់ជាប់ក្នុងដីភក់ ទៅណាមិនរួច។ ភា្លមៗនោះ សត្វរមាស បានរត់ចុះក្នុងដីភក់ និង ប្រើកុយរមាស របស់វា ជួយសង្គ្រោះកូនសេះបង្កង់ ចេញពីក្នុងភក់ ប៉ុន្តែគួរឲ្យសោកស្តាយ កូនសេះបង្កង់ បែរជា ត្រូវងាប់ដោយសារតែ កុយរបស់សត្វរមាសមុតពេក បានចាក់ទម្លុះ ពោះ កូនសេះបង្កង់ទៅវិញ។

លោក Muisen និយាយប្រាប់ថា គាត់បានធ្វើមគ្គុទេស៍ទេសចរណ៍ អស់រយៈពេល ១០ឆ្នាំ មកហើយ  តែគាត់មិនដែលប្រទះឃើញ សកម្មភាពសត្វព្រៃ ពីរប្រភេទ ផ្សេងគ្នា ចេះជួយគ្នាបែបនេះនោះទេ។ គាត់បន្តថា គាត់ពិតជាសំណាងណាស់ ដែលថតបាន រូបភាពដ៏អស្ចារ្យទាំងនេះ។

មកមើល រូបភាពដែលបង្ហាញពី ការជួួយសង្គ្រោះ កូនសេះបង្កង់ របស់ សត្វរមាស ៖





រូបភាព មិនគួរឲ្យជឿមួយផ្សេងទៀត ដែលកំពុងតែល្បី ពេញលើបណ្តាញសង្គម Twitter បានបង្ហាញឲ្យឃើញ អំពីសត្វ ត្រសេះ មួយក្បាល បានហោះលើ អាកាស ដោយមាន សត្វស្ការ មួយក្បាល ជិះពីលើខ្នង សត្វត្រសេះទៀតផង ដែលរូបភាពនេះ មិនមែនជា រូបភាពកាត់-ត នោះទេ ប៉ុន្តែជារូបភាពពិតៗតែម្តង។ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា រូបភាពនេះ ត្រូវបានថតដោយ លោក Le-May ដែលបានថតចេញពី ឧទ្យានមួយកន្លែង ក្នុងទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃច័ន្ទ កន្លងទៅថ្មីៗនេះ។ លោក Le-May បានបញ្ជាក់ថា ខណៈពេលគាត់ និងប្រពន្ធកំពុងតែ ដើរក្នុង ឧទ្យាន ស្រាប់តែឃើញ សត្វស្កា ចង់ចាប់សត្វត្រសេះជាចំនី ហើយសត្វស្ការ ក៏លោតជិះលើសត្វត្រសេះ តែម្តង។ ពេលនោះ  សត្វត្រសេះ ក៏ព្យាយាមហោះ ទម្លាក់សត្វស្ការ និងចុងក្រោយ សត្វត្រសេះបានហោះគេចផុត រួចជីវិតពីការវាយប្រហារ របស់សត្វស្ការនេះផងដែរ៕





រូបភាពដែល ត្រូវបានបង្ហោះក្នុង Twiiter

តើប្រិយមិត្តយល់ដូចម្តេច ដែរ ក្នុងរូបភាពសកម្មភាពទាំងពីរខាងលើ ?

ប្រភព Dailymail | ITV

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]