ភ្នំពេញ៖ អតីតបេក្ខភាព បវរកញ្ញាទេសចរណ៍កម្ពុជា ដ៏ស្រស់សោភា កញ្ញា ហេង រិទ្ធសុមានា បានលា ភាពក្រមុំ កាលពី រាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ ដែលពិធីជប់លៀង ទទួលទាន អាហារពេលល្ងាច ធ្វើឡើងនៅទីក្រុង កោះពេជ្រ ដោយមានវត្តមានភ្ញៀវ ចូលរួមជិត ១៥០០នាក់ ខណៈវត្តមាន អ្នកសិល្បៈ តិចតួចបំផុត ប៉ុន្តែសម្បូរទៅដោយ អ្នកមុខអ្នកការ និងមន្ត្រីរាជការច្រើន ។

អ្នកនាង ហេង រិទ្ធសុមានា បានសម្រេចចិត្តរៀបការ ជាមួយវេជ្ជបណ្ឌិតឯកទេសសណ្ដំ និងសង្គ្រោះ បន្ទាន់ បន្ទាប់ពី អ្នកនាង បានភ្ជាប់ពាក្យជាងកន្លះឆ្នាំ ។ អ្នកទាំងពីរជាគូស្នេហ៍ ដែលមាន កម្ពស់សម គ្នាបំផុត ព្រោះសុទ្ធសឹង ស្រស់ស្អាត និងស្រស់សង្ហារ ដូចគ្នា ។ កូនក្រមុំដ៏ ស្រស់សោភារូបនេះ មិនត្រឹមតែ ជាអតីត បេក្ខភាព បវរកញ្ញា ទេសចរណ៍ ឈានចូល វគ្គចុងក្រោយទេ តែនាងក៏ជា អ្នកទទួល បានមេដាយ ផ្នែកតៃក្វាន់ដូ ផងដែរ ធ្វើឲ្យអ្នក ស្គាល់នាង ញាក់សាច់ មិនតិចទេ ទាំងស្អាត និងពូកែ គ្មានអ្នកណា ធ្វើបាន ទាំងព្រម ដូចនាងឡើយ ។

អ្វីដែលជាភាពសោកស្ដាយ គឺអ្នកនាងមិនបាន សាងភាពល្បីល្បាញ ឲ្យបានខ្លាំងក្លា ដូចអ្នកសិល្បៈ ដទៃឡើយ គឺ ហេង រិទ្ធសុមានា គិតពី សុភមង្គលផ្ទាល់ខ្លួន ច្រើនជាងកេរ្តិ៍ឈ្មោះ ក្នុងសិល្បៈ ។ ដូចនេះបានជា អ្នកនាង សម្រេចចិត្តរៀបមង្គលការ ដោយស្នាម ញញឹម ជាមួយ លោកវេជ្ជបណ្ឌិត ដ៏ស្រស់សង្ហារ គឺលោក ហ៊ុន សុខនាង ។

អ្នកនាង ហេង រិទ្ធសុមានា បាននិយាយថា នាងសប្បាយចិត្ត ដែលបានចូលសិល្បៈ ក្នុងរយៈ ពេលខ្លី ធ្វើឲ្យអ្នក នាងយល់ ពីតម្លៃនៃសិល្បៈ និងសូមអរគុណអ្នកផ្ដល់ឱកាសឲ្យ ទាំងឡាយ និងម្ចាស់ ក្រុមហ៊ុននានា ដែលអញ្ជើញ នាងទៅដើរម៉ូដ ឬថតផ្សព្វ ផ្សាយជាដើម តែនាងប្រហែល ជាមិនដឹង ថាបន្តទៀត ឬយ៉ាងណាទេ ។ អ្វីដែលនាង ហេង រិទ្ធសុមានា រំភើបបំផុតគឺ អ្នកនាង ដណ្ដើមបាន មេដាយមាស តៃក្វាន់ដូ នៅទីក្រុងសៀមរាប អង្គរកន្លងទៅ រឹតតែរំភើប និងសប្បាយ បំផុតគឺអ្នកនាងរកបាន មនុស្សប្រុស ល្អម្នាក់ ដើម្បីរួមដំណើរ ជីវិតជាមួយ គ្នាទៀត ។

 ថ្វីត្បិតអ្នកនាង ហេង រិទ្ធសុមានា មិនបានសាងភាពល្បីល្បាញ ឬមានមុខមាត់ខ្លាំងក្នុងសិល្បៈ តែមហាជន ជាច្រើនបាន កោតសរសើរ ពីអ្វីដែលអ្នកនាងបានធ្វើ នាងជាមនុស្សជោគ ជ័យបំផុត ព្រោះចប់ អនុបណ្ឌិត ខាងគ្រប់គ្រង អនាគត វេជ្ជបណ្ឌិត ថែមទាំង ជាម្ចាស់ មេដាយមាសកីឡា តៃក្វាន់ដូ ទៀតផង ៕












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]