ភ្នំពេញ ថ្ងៃទី០៣ខែមីនាឆ្នាំ ២០១៥- ជាមួយនឹងប្រសិទ្ធភាពនៃការបើកបរក្នុងទឹកជ្រៅ ផ្លូវរលាក់ ឡើងភ្នំ ការអូស សណ្តោង និងរូបរាង ដ៏រឹងមាំរបស់ រថយន្តប្រភេទ Ford Ranger ដែលជារថយន្ត ទទួលបានការ និយមគាំទ្រ ប្រើប្រាស់ច្រើន ជាងគេ នៅក្នុងទីផ្សារ ប្រចាំ តំបន់អាស៊ាន នាពេលបច្ចុប្បន្ន ជាពិសេស សម្រាប់ទីផ្សារប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។

ក្នុងគោលបំណងដើម្បីបន្តពង្រឹង និងពង្រីកទីផ្សាររបស់ខ្លួនទៅ ទូទាំងសកលលោក ជាពិសេស សម្រាប់ទីផ្សារ តំបន់អាស៊ាន ក្នុងឆ្នាំ២០១៦នេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានសម្រេច ធ្វើការរចនា ឡើងនូវរថយន្ត Ford Ranger ស៊េរីថ្មីនេះឡើង។ គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត ស៊េរីថ្មីនេះ មានលក្ខណៈ ពិសេសខុសពីរថយន្ត Ford Ranger សេរីឆ្នាំ ២០១៥ យ៉ាងណានោះ នៅមិនទាន់ បានបង្ហាញជាផ្លូវការ នៅឡើយទេ តែអ្នកបច្ចេកទេសជំនាញ របស់ក្រុមហ៊ុន ផលិតរថយន្ត Ford បានបញ្ជាក់ ឲ្យដឹងថា ការរចនារថយន្ត ប្រភេទថ្មីនេះឡើងគឺ ផ្តោតសំខាន់លើ ចំនុចបួន យ៉ាងគឺជារថយន្ត ដែលមានភាពវៃឆ្លាត (Drive Smart) ផ្តល់ ផាសុកភាពសម្រាប់ ការបើកបរ (Drive Quality) ផ្តល់ សុវត្ថិភាពខ្ពស់ (Drive Safe) ក៏ដូចជារួមចំណែក ក្នុងការកាត់ បន្ថយការ បំពុលបរិស្ថាន (Drive Green)។

ចង់ដឹងថាតើរូបរាងថ្មីរបស់រថយន្ត Ford Ranger យ៉ាងណានោះសូមទស្សនានូវវីដេអូខាងក្រោមនេះ៖

បញ្ចូលអត្ថបទដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]