ភ្នំពេញ៖ តារាចម្រៀងស្រី ប្រចាំផលិតកម្ម ហង្សមាស អ្នកនាង យក់ ឋិតរដ្ឋា បន្ទាប់ពីដកឃ្លា ពីពិភពសិល្បៈ ទៅសម្ងំពពោះ កូនទី២នោះ នៅយប់មិញនេះ អ្នកនាង និងស្វាមី បានទទួលសមាជិក ថ្មីម្នាក់ទៀត គឺកូនប្រុស ទី២នេះឯង ។

បើតាមប្រភព ពីអ្នកនៅជិតដិត តារាចម្រៀងស្រី អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហើបឲ្យដឹងថា កាលពីយប់ថ្ងៃទី០១ ខែមីនា ម្សិលមិញនេះ តារាចម្រៀងរូបនេះ ឈឺពោះឆ្លងទន្លេ ហើយក៏ត្រូវបាន ក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ហើយបន្ទាប់ពី ទៅដល់មន្ទីរពេទ្យ នាងក៏បានសម្រាល កូនប្រុសទី២ តែម្តង ខណៈដែលមក ដល់ពេលនេះ សុខភាពទាំងម្ដាយ ទាំងកូន គឺមានលក្ខណៈ ល្អធម្មតា ។

តាមប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា កូនប្រុសទី២ របស់អ្នកនាង យក់ ឋិតរដ្ឋា កើតមកមាន សុខភាពល្អ រឹងម៉ាំមិនចាញ់ កូនដំបូងឡើយ ហើយប្រសិនបើ មានអ្នកសិល្បៈរួមអាជីព ចង់ទៅសួរសុខ ទុក្ខអ្នកនាងនោះ គឺអាចទៅបាន នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បន្ទប់លេខ ៥១៩ ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]