ថៃ៖ កាលពីពេលថ្មីៗនេះ នៅប្រទេសថៃ ធ្លាប់មានរឿងរ៉ាវ ហាមមិនឲ្យជនជាតិចិន ចូលទស្សនាប្រាសាទ របស់គេ ព្រោះភ្ញៀវទេសចរចិន តែងតែធ្វើឲ្យកង្វក់ខ្លាំង ជាពិសេស នៅក្នុងបន្ទប់ទឹក។ យ៉ាងណាមិញ ក្រោយពេល បំរាមនោះ ត្រូវបានគេលុបចោលវិញ ពេលនេះមន្ត្រីគ្រប់គ្រង ប្រាសាទ.ស (White Temple) ដ៏ល្បីរបស់ថៃ មានគំរោងសាងសង់បន្ទប់ទឹក ដាច់ដោយឡែកមួយ ឲ្យសំរាប់ភ្ញៀវទេសចរ ជនជាតិដទៃប្រើប្រាស់ បន្ទាប់ពីមានការរិះគន់ថា ជនជាតិចិន ចូលចិត្តពង្រាយសំរាម នៅក្នុងបង្គន់ និងប្រើបង្គន់ឲ្យកង្វក់ ធ្វើឲ្យអ្នកផ្សេង ដែលចូលតាមក្រោយ ប្រើបង្គន់មិនកើត។


វត្ត Rong Khun ឬក៏ឈ្មោះម៉្យាងទៀតហៅថា ប្រាសាទ.ស 

ពួកគេបានបត់ជើងធំ ប្រលាក់ នៅលើកំរាលឥដ្ឋ និងនោមដាក់ជញ្ជាំងបង្គន់ជាដើម ” មន្ត្រីគ្រប់គ្រងវត្ត  Rong Khun ឬ ប្រាសាទ.ស ម្នាក់ បានប្រាប់ដូច្នេះ។ តាមរយៈសំដី របស់លោក Chalermchai Kositpipat ដែលជាស្ថាបនិក ប្រាសាទខាងលើ បានបកស្រាយក្នុងកិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ កាលពីពេលថ្មីៗថា វាជារឿង មិនអាចទៅរួចឡើយ ដែលភ្ញៀវទេសចរ ជនជាតិដទៃ អាចប្រើបង្គន់ ជាមួយជនជាតិចិនបាន ដូច្នេះគាត់មានគំរោង សាងសង់បង្គន់មួយថ្មី។

មួយរយៈចុងក្រោយនេះ គេតែងប្រទះឃើញ រឿងមិនល្អរបស់ អ្នកទេសចរ ជនជាតិចិន ស្ថិតនៅលើសារព័ត៌មានថៃមិនដាច់ ដូចជាស្ត្រីជនជាតិចិន ដែលហាលខោ អាវទ្រនាប់ នៅព្រលានយន្តហោះប្រទេសថៃ, អ្នកដំណើរចិនចាក់មីស្រុះ ទឹកក្តៅ លើនារីអាកាសចរថៃ កាលពីចុងឆ្នាំ ២០១៤ និងករណីចុងក្រោយគឺ ជនជាតិចិនម្នាក់លួចស៊ីក្លូ នៅក្នុងខេត្ត Chiang Rai ដែលទាំងអស់នេះ គឺសុទ្ធសឹងតែ ពាក់ព័ន្ធ នឹងអ្នកទេសចរចិន៕


លោក Chalermchai ដែលជាអ្នកសាងសង់ និងជាម្ចាស់ ប្រាសាទ.ស


អ្នកគ្រប់គ្រងប្រាសាទ.ស គ្រោងសង់បន្ទប់ទឹកដាច់ដោយឡែកសំរាប់ភ្ញៀវទេសចរ ក្រៅពីជនជាតិចិន

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]