អាមេរិក៖ វាជារឿង គួរឲ្យរន្ធត់បំផុត ដែលកាមេរ៉ាសុវត្ថិភាព ដាក់ថតត្រួតពិនិត្យ សកម្មភាពនានា នៅក្នុងបរិវេណ ឩទ្យាន Disneyland បានថត ជាប់សកម្មភាព ស្រមោលស្ទង់ៗពណ៌ស ដើរលេងតាមផ្លូវ ក្នុងឩទ្យាននេះ ពីមួយកន្លែងទៅមួយកន្លែងទៀត ដែលវាពិតជាមើលឃើញហើយ គួរឲ្យព្រឺសម្បុរ។

ស្រមោលនោះ មិនច្បាស់ទេថា គឺជាស្រមោលអ្វី ប៉ុន្តែបើយើងពិនិត្យមើល ឲ្យច្បាស់ទៅ យើងអាចប៉ាន់ស្មានបានថា អាចជាស្រមោលខ្មោច ផ្លាស់ទីយ៉ាងលឿន ពីក្នុងវិមាន កាត់តាម កម្រាលស្មៅ និងចូលមកដល់ផ្លូវសួនច្បារ នៅខាងក្រៅ ដែលពេលនោះពុំមាន ភ្ញៀវទេសចរណាម្នាក់ នៅទីនោះទៀតទេ។

គួរបញ្ជាក់ដែរថា វីដេអូនេះ គេថតបានយូរឆ្នាំមកហើយ ប៉ុន្តែនៅតែមានការចាប់អារម្មណ៍ អំពីសកម្មភាពរបស់ស្រមោលចម្លែក ដែលគេរកឃើញ ខណៈពេលពិនិត្យ កាមេរ៉ាសុវត្ថិភាពឡើងវិញ៕ ដើម្បីឲ្យកាន់ តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព dailymail

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]