ភ្នំពេញ៖ ដោយសារតែ សង្កេតឃើញថា លោក នូ ស៊ិប និង លោក ហោ ម៉ៅ កំពុងតែធ្លាក់ ខ្លួនឈឺដង្ហោយ រកជំនួយ មកព្យាបាលខ្លួន ខណៈដែល កន្លងមក ក៏មានវត្តមាន សប្បុរសជន និងអ្នកសិល្បៈ ជាច្រើន បាននាំយកអំណោយ ទៅចែកជូនពួកគាត់ ជាបន្តបន្ទាប់ ដើម្បីចូលរួម ចំណែក កាត់បន្ថយ ការលំបាក ដល់ពួកគាត់ ក៏ដូចជាក្រុមគ្រួសារ ។

មួយរយៈពេល ក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀង ជើងចាស់ លោក នូ ស៊ិប និង លោក ហោ ម៉ៅ ត្រូវបានបណ្តាញ ទំនាក់ទំនង សង្គម Facebook ធ្វើការអំពាវនាវ ស្វះស្វែង រកជំនួយជួយ លោកទាំងពីរ ដើម្បីបានថវិកា មកព្យាបាលជំងឺ របស់ខ្លួន និងដោះស្រាយ បញ្ហាជីវភាព ។ ដោយសារតែឃើញ ពីការលំបាក កាលពីថ្មីៗនេះ មានវត្តមាន តារាស្រី២ដួង គឺ កញ្ញា សូដា នីតា និងកញ្ញា គង់ ចាន់រដ្ឋា បាននាំយកថវិកា និងអំណោយ មួយចំនួន ទៅជូនដល់ លោក នូ ស៊ិប និង លោក ហោ ម៉ៅ ដល់គេហដ្ឋាន ដោយអំណោយ ទាំងនោះ គឺបានមក ពីសប្បុរសជន នៅក្រៅប្រទេស និងថវិកាពីបណ្តា អ្នកសិល្បៈ មួយចំនួន ។

តាមរយៈការ ពាំនាំនូវថវិកា សប្បុរសទៅជួយដល់ លោក នូ ស៊ិប និង លោក ហោ ម៉ៅ នេះ តារាស្រីទាំងពីរ ដួងខាងលើ មិនបាន បញ្ជាក់ច្បាស់ ពីចំនួនទឹកប្រាក់ និងអំណោយ ដែលនាំយកទៅ ជូនលោកទាំងពីរ នោះឡើយ ពោលគ្រាន់តែបង្ហាញ សកម្មភាព របស់ពួកគេ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក របស់គេរៀងៗខ្លួន ប៉ុណ្ណោះ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]