វៀតណាម៖ នេះជាដំណឹងល្អ សំរាប់អ្នកគាំទ្រតារា K-POP នៅអាស៊ីអាគ្នេយ៍ ដែលកម្មវិធីតន្រ្តីដ៏ធំ ប្រចាំសប្តាហ៍ របស់ស្ថានីយ៍ ទូរទស្សន៍កូរ៉េ KBS 2TV គឺ Music Bank បានបញ្ជាក់ កាលបរិច្ឆេទបន្ទាប់ សម្រាប់ដំណើរទេសចរណ៍ ទូទាំងពិភពលោក នាពេលខាងមុខ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នៅថ្ងៃទី ២៤ ខែកុម្ភៈ តំណាងរបស់ ទូរទស្សន៍ KBS បានប្រកាសពី គម្រោងក្នុងការថត កម្មវិធី Music Bank នៅក្នុងពហុកីឡដ្ឋានជាតិ ទីក្រុងហាណួយ ថ្ងៃទី ២៨ ខែមិនា ខាងមុខនេះ នៅវេលាម៉ោងប្រមាណជា ៦ល្ងាច ម៉ោងក្នុងតំបន់។ ទោះជាយ៉ាងណា កាលបរិច្ឆេទ ថតនេះត្រូវបាន គេអះអាងថា មិនទាន់ត្រូវបានសម្រេច មួយរយភាគរយ នៅឡើយទេ។

ក្រុមតារាកូរ៉េល្បីៗ ដែលត្រូវបាន ចូលរួមសំដែង មានដូចជា EXO, SHINee, Apink, SISTAR, TEEN TOP, GOT7, Block B...។

ជាធម្មតា កម្មវិធីតន្ត្រី Music Bank បានជួយផ្សព្វផ្សាយ តារា K-Pop តាមរយៈការថត កម្មវិធីតន្រ្តីប្រចាំសប្តាហ៍ នៅទីតាំងផ្សេងៗគ្នា នៅទូទាំងពិភពលោក។ កម្មវិធីនេះធ្លាប់បានធ្វើការប្រគុំ នៅក្នុងប្រទេសជប៉ុន, ប្រទេសបារាំង, ប្រទេសវៀតណាម, ហុងកុង, ឆីលី, ឥណ្ឌូនេស៊ី, អ៊ីស្តង់ប៊ុល ប្រទេសប្រេស៊ីល ម៉ិកស៊ិក ជាដើម និងកន្លែងជាច្រើន ផ្សេងទៀតសម្រាប់ អ្នកគាំទ្រ K-Pop អន្តរជាតិបានចូលរួមរីករាយ៕


ក្រុម EXO


ក្រុម SHINee


ក្រុម Apink


ក្រុម SISTAR


ក្រុម Teen Top


ក្រុម GOT7


ក្រុម Block B

ប្រភព Koreaboo

ដោយ Luhan

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]