ខេត្តកណ្តាល ៖ យុវជនម្នាក់បាន ត្រូវប៉ូលិសមូលដ្ឋានឃាត់ខ្លួននៅ ប៉ុន្មាននាទីក្រោយធ្វើសកម្មភាព ប៉ុនប៉ងចាប់សិស្សសាលា ម្នាក់ប្រុងរំលោភ នៅក្រោយរោងការ តែមិនបានសម្រេច។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៨ កុម្ភៈ ២០១៥ នៅក្នុងភូមិប្ញស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាពបានស្រង់ សម្តីសមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុនារី រងគ្រោះជាសិស្សសាលាម្នាក់ រស់នៅក្នុងភូមិ-ឃុំឈើទាល ស្រុកកៀនស្វាយ បានទៅចូលរួមមង្គលការក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ ស្រាប់តែពេលនោះ ជនសង្ស័យឈ្មោះ យ៉ុន រ៉ា អាយុ២១ឆ្នាំ ជាកសិកររស់នៅ ក្នុងភូមិប្ញស្សីស្រុក ឃុំឈើទាល ក៍បានបបួលជនរងគ្រោះ ទៅនិយាយគ្នាលេងនៅ ក្រោយរោងការ រួចក៍ចាប់ អោបច្របាច់កេរ្តិ៍ខ្មាស់ និងចាប់ផ្តួលប្រុងរំលោភ តែត្រូវនារីរងគ្រោះប្រឹង រើបម្រាស់ធាក់ចំពងជនសង្ស័យ ហើយក៍រត់រួចទៅ បា្រប់ឪពុកមា និងចាប់ឃាត់ខ្លួន ជនសង្ស័យនៅក្នុង រោងការភ្លាមៗតែម្តង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]