រង្វាន់ នៅតែបន្ត ចែក ដល់អតិថិជនមានសំណាង ពីស្រាបៀរ លីអូ ឱកាសឈ្នះរង្វាន់ដ៏ច្រើន សន្ធឹក សន្ធាប់ ពីក្រវិលកំប៉ុង និង គំរបដប ស្រាបៀរលីអូ ។ នៅក្នុងរដូវកាលថ្មីឆ្នាំ 2015 នេះ ស្រាបៀរ លីអូបន្ត ចែកជូនរង្វាន់ ជាបន្តបន្ទាប់ ជូនដល់ អតិថិជន របស់ខ្លួន តាមរយៈ ក្រវិលកំប៉ុង និងគំរបដប មានសំណាង ពីស្រាបៀរលីអូ ។ ងាយៗ ដោយជាវ ស្រាបៀរលីអូ ប្រភេទកំប៉ុង អ្នកនឹងអាច ក្លាយជាអ្នក មានសំណាង ឈ្នះ រង្វាន់ ជាច្រើនដូចជា ម៉ូតូ ហុងដាឌ្រីម 2015, ទូរទស្សន៍ 32 អ៊ីង, ទឹកប្រាក់ពី 1ដុល្លា រហូតដល់ 1០០០ដុល្លា , និងស្រាបៀរ លីអូជា ច្រើនរង្វាន់។ មិនត្រឹមតែ អាចឈ្នះរង្វាន់ ក្នុង ក្រវិលកំប៉ុង អ្នកក៏អាច មានសំណាង ឈ្នះរង្វាន់ក្នុង គំរបដបជាច្រើន ដូចជា ម៉ូតូ ហុងដាឌ្រីម, ទូរទស្សន៍, ទូរស័ព្ទដៃ iPhone, iPad, និងស្រាបៀរលីអូ ជាច្រើនផងដែរ។

កាលពីថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2015 នៅក្នុងកម្មវិធីប្រដាល់ស្រាបៀរលីអូ នៅរាជធានីភ្នំពេញ ស្រាបៀរលីអូ បានបន្ត ប្រគល់ ជូនរង្វាន់ ដល់ អតិថិជន ១៦ រូបទៀត ដែលបានឈ្នះរង្វាន់ ក្រវិលកំប៉ុង ស្រាបៀរលី អូ។ អតិថិជន ៨ រូប មានសំណាង ឈ្នះម៉ូតូ ហុងដាឌ្រីម2015 និង អតិថិជន ៨ រូបផ្សេងទៀត មានសំណាង ឈ្នះរង្វាន់ទឹកប្រាក់ចំនួន 1,000 ដុល្លារ ពីក្រវិលកំប៉ុង ស្រាបៀរលី អូ ក្នុងរដូវកាលថ្មីនេះ។

អ្នកឈ្នះរង្វាន់ ម៉ូតូ ហុងដាឌ្រីម 2015  មានឈ្មោះដូចខាងក្រោម៖

-      លោក យ៉ាង តុលា  រស់នៅរស់នៅខណ្ឌចំការមន រាជធានីភ្នំពេញ

-      លោក ផល ឧត្តម រស់នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  

-      លោក សៀង ប៊ុនធឿន រស់នៅស្រុកស្អាង ខេត្ត កណ្តាល

-      លោក ឆុក មាស រស់នៅស្រុកកំពង់ក្តី ខេត្ត សៀមរាប

-      លោក ប៉ាន ស៊ីនេត រស់នៅស្រុកគោកចក ខេត្ត សៀមរាប

-      លោក ស្រៀវ សេងតាម រស់នៅស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ

-      លោក ម៉ា គឹមសុង រស់នៅស្រុកវាលវែង ខេត្ត ពោធិ៍សាត់

-      លោក សុខ ផន រស់នៅស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល

អ្នកឈ្នះរង្វាន់ ទឹកប្រាក់ចំនួន 1,000 ដុល្លារ   មានឈ្មោះដូចខាងក្រោម៖

-      លោក ធន់ ក្រេន រស់នៅរស់នៅខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ

-      លោក យី សារិនឌី រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ 

-      លោក នុត បញ្ញាឧត្តម  រស់នៅស្រុកចុងកៅស៊ូ ខេត្ត សៀមរាប

-      លោក តូច ណាំង រស់នៅស្រុកត្រគៀត ខេត្ត សៀមរាប

-      លោក ផាន់ ស៊ីថា រស់នៅស្រុកស្អាង ខេត្ត កណ្តាល

-      លោក យស សុវណ្ណ រស់នៅក្រុងពោធិ័សាត់ ខេត្ត ពោធិ័សាត់

-      លោក ប៉ូ សុខ គឿន រស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ 

-      លោក ឆិ អ៊ុក រស់នៅស្រុកកោះធំ ខេត្ត កណ្តាល

លោក យ៉ាង តុលា  ជាអតិថិជនឈ្នះរង្វាន់ម៉ូតូ បានបង្ហាញអារម្មណ៍រំភើបរីករាយក្រៃលែង នៅពេល លោកគាស់ ក្រវិលកំប៉ុង ស្រាបៀរលីអូ ឃើញរូបសញ្ញាឈ្នះរង្វាន់ម៉ូតូហុងដា មួយគ្រឿង នៅក្នុង កម្មវិធីជប់លៀង មិត្តភ័ក្រ លោកស្ទើរតែមិន ជឿថាខ្លួនឯង ពិតជាទទួល បានសំណាងនេះ ប៉ុន្តែថ្ងៃនេះ គឺលោក អះអាងថា លោកទទួលបានម៉ូតូមួយ គ្រឿងពី ក្រុមហ៊ុន ស្រាបៀរលីអូ ពិតប្រាកដមែន។ លោកជឿជាក់ថា អតិថិជនពិសា ស្រាបៀរលីអូដទៃ ទៀតអាចនឹង មានឱកាស ឈ្នះរង្វាន់ដូចរូបលោក ព្រោះ ក្រុមហ៊ុនស្រាបៀរ លីអូ បាន រៀបចំទុកនូវ រង្វាន់ដ៏ច្រើនសន្ធឹក សន្ធាប់ រងចាំអតិថិជន ឈ្នះជា បន្តបន្ទាប់។

លោកប្រធានទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរលីអូ ក៏បានមានប្រសាសន៍ ថា យើងខ្ញុំសូមចូលរួមត្រេកអរ និង អរគុណ ដល់អតិថិជន ទាំងអស់ដែលបាន ឈ្នះរង្វាន់ពីស្រាបៀរលីអូ និង អតិថិជន ដែលតែងតែ គាំទ្រស្រាបៀរ លីអូ កន្លងមក។ ការបន្តផ្តល់រង្វាន់ ពីក្រវិលកំប៉ុង និងគម្រប ដប មានសំណាង របស់ស្រាបៀរ លីអូនៅ រដូវកាលថ្មីនេះ នឹងបន្តចែកជូន រហូតដល់រង្វាន់ អស់ពីស្តុក។

គួរបញ្ជាក់ដែរថា ស្រាបៀរលីអូ ជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ គុណភាព នាំចូលពីបរទេស ដែល មានវត្តមាន និងការគាំទ្រ ពីសំណាក់ប្រជាជន ខ្មែរជា ច្រើន ឆ្នាំមកហើយ។ ចែករំលែក ភាពរីករាយដ៏អស្ចារ្យ ចែករំលែក ស្រាបៀរលីអូ៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]