ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអាទិត្យ ១ ខែមិនា ឆ្នាំ ២០១៥ មានពិធីសម្ពោធសាខា ថ្មីបន្ថែមទៀត របស់ ក្រុមហ៊ុន PARTEATIME  ដែលមានទីតាំង ស្ថិតនៅផ្សារ ប៊ុណ្ណា ផ្លាហ្សា ស្ថិតនៅតាម បណ្តោយផ្លូវ លេខ ១៩៨៦ ទល់មុខសាកល វិទ្យាល័យ លីម កុកវីង។ PARTEATIME (ផាធីថែម) ជាឈ្មោះ តែទឹកដោះគោគុជ ដែលមាន គុណភាពខ្ពស់ ដែលជាប់លេខ មួយជាតែគុជ មានរសជាតិ ឈ្ងុយឆ្ងាញ់ចំណាត់ ថ្នាក់លេខ១ នៅប្រទេស ម៉ាឡេស៊ី។ ផាធីថែម មានប្រភពដើម ពីតៃវ៉ាន់ ហើយសព្វថ្ងៃមាន ប្រតិបត្តិការ បម្រើអតិថិជននៅ តៃវ៉ាន់ ម៉ាឡេស៊ី និងកម្ពុជា។


ពិធីសម្ពោធសាខាថ្មីបន្ថែមទៀតរបស់ ក្រុមហ៊ុន PARTEATIME ទីតាំងស្ថិតនៅផ្សារ ប៊ុណ្ណា ផ្លាហ្សា 

គ្រប់រសជាតិនិមួយៗ របស់ភេសជ្ជៈផាធីថែម បម្រើជូនអតិថិជន សុទ្ធតែបានឆ្លងកាត់ ការស្រាវ ជ្រាវ និងការអភិវឌ្ឍន៍ ច្បាស់លាស់ ធានាបាន នូវគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់។ លើសពីការនាំ យកមកនូវ រសជាតិដ៏ ស្រស់ស្រាយ ផ្ទាល់ពី តៃវ៉ាន់ ផាធីថែមនៅកម្ពុជា ក៏រួមបញ្ជូល នូវរសជាតិ ផ្លែឈើតាម រដូវ របស់កម្ពុជា ដើម្បីផ្តល់ជូន នូវរសជាតិ ដែលឈ្ងុយ ឆ្ងាញ់ជាប់ ចិត្តសម្រាប់ អតិថិជន។

ផាធីថែម នឹងផ្តល់ជូនអតិថិជន របស់យើងនូវភេសជ្ជៈដែលមាន គុណភាពខ្ពស់បំផុត និងមានជម្រើស រសជាតិ ច្រើនដល់ ទៅជាង៥០មុខ ក្នុងតំលៃមួយ ដ៏សមរម្យចាប់ ពី $1.25 ឬ ៥,០០០ រៀល ឡើងទៅ។ លើសពី នេះទៀត ផាធីថែម នឹងពង្រីកចំនួន សាខាឲ្យបានច្រើន និងធ្វើយ៉ាងណា ខិតទៅឲ្យ បានជិត និងបម្រើអ តិថិជន ដោយការយកចិត្ត ទុកដាក់ បំផុត។ ជាមួយនឹង គុណភាពខ្ពស់ រសជាតិឆ្ងាញ់ សេវាកម្មល្អ និងតំលៃ សមរម្យនេះ យើងជឿជាក់ថា ផាធីថែម នឹងអាច បំរើអតិថិជន បានប្រសើជាង គូប្រកូត ប្រជែងនៅ ក្នុងទីផ្សារ។

ពេលបច្ចុប្បន្ន ផាធីថែម មានសាខាចំនួនបួនក្នុងទីក្រុងភ្នំពេញ ១. សាខា បាក់ទូក ផ្ទះលេខ ៥ផ្លូវ១៥២ សង្កាត់វាលវង់ ខណ្ឌ ប្រាំពីរមករា ២សាខា សុវណ្ណា ក្នុងបរិវេណ ផ្សារទំនើបសុវណ្ណា ជាប់ចំណត ម៉ូតូផ្នែក ខាងត្បូង ៣សាខា រតនាផ្លាហ្សាផ្ទះលេខ S៨ ផ្លូវប្រ៉ូមឺ ណែដ សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ ៤សាខាប៊ុណ្ណាផ្លាហ្សា មានទីតាំងនៅផ្លូវ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងសាខាដូនពេញ ដែលនឹង បើកបំរើអតិថិជន ក្នុងពេលឆាប់ៗ នេះ មានទីតាំង ក្នុងសាលា វេសឡាញន៍ ផ្លូវប៉ាស្ទ័រ ក្នុងខ័ណ្ឌដូនពេញ។ នៅក្នុងពិធី សម្ពោធសាខាថ្មី ដែលស្ថិតនៅផ្សារ ប៊ុណ្ណា ផ្លាហ្សានេះ ដែរលោក នាក់ សមសែន ដែលជានាយក ក្រុមហ៊ុន បានឲ្យដឹងថា ហាង PARTEATIME របស់លោក នឹងផ្តល់ជូននូវ ការផ្តល់ ជូនពិសេស គឺទិញ១ ថែម១ចាប់ពីថ្ងៃទី១ ខែមិនា នេះរហូត ដល់ថ្ងៃទី ៨ខែមិនា ឆ្នាំ ២០១៥៕ 






ដោយ៖ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]