ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញ ព្រះរាជក្រឹត្យ ដាក់មន្រ្តី នគរបាលជាតិ៣៤ រូប ចាប់ពីផ្កាយ១ រហូតដល់ផ្កាយ៤ ឲ្យចូលនិវត្ត ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ នេះតទៅ។

យោងតាមព្រះរាជក្រឹត្យ បានបង្ហាញថា មន្រ្តីនគរបាល ដែលត្រូវត្រាស់បង្គាប់ឲ្យចូលនិវត្តមាន អគ្គស្នងការរងនគរ បាលជាតិចំនួន ៣រូប ស្នងការរង នគរបាល រាជធានីភ្នំពេញមួយរូប ស្នងការរង ខេត្តស្ទឹងត្រែង មួយរូប ក្រៅពីនោះ គឺសុទ្ធតែជាមន្រ្តី នគរបាលមាន តំណែងជាប្រធាន និង អនុប្រធាននាយកដ្ឋាន។

ព្រះរាជក្រឹត្យព្រះមហាក្សត្រ ត្រូវបានរាជរដ្ឋាភិបាលប្រកាសផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥។ សូម អាន ព្រះរាជក្រឹត្យព្រះមហាក្សត្រ និងឈ្មោះមន្រ្តីនគរបាលទាំង ៣៤រូប ដែលត្រូវបាន ត្រាស់បង្គាប់ឲ្យចូលនិវត្ត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]