រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ ខណៈមានជនមិនស្គាល់ មុខបានយកកង់ម៉ូតូមកចាក់ សាំងដុតនៅមុខផ្ទះប្រជាពលរដ្ឋម្នាក់ បណ្តាលឲ្យម្ចាស់ផ្ទះព្រលឹងចុងសក់ ជាព្រមានយ៉ាង ធ្ងន់ធ្ងរដល់ម្ចាស់ផ្ទះខាងលើ។

ហេតុការណ៍នេះបាន កើតឡើងកាលវេលា ម៉ោង១១និង២០នាទីយប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥  ស្ថិតនៅជិតវត្ត ពោធិ៍ញ្ញាណ ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ 

ជាមួយគ្នានោះម្ចាស់ផ្ទះ បានដាក់ការសង្ស័យទៅលើជនម្នាក់ ដែលមានសតិមិនល្អ ថាបានប្រព្រឹត្តករណីខាងលើ ព្រោះកាល ពីទាបភ្លឺម្សិល មិញគាត់បានឈ្លោះ គ្នាជាមួយជននោះ ។ ប៉ុន្តែម្តាយនិងក្រុមគ្រួសារ ជនសតិមិនគ្រប់នោះ បានចេញមុខអះអាងទទួល ខុសត្រូវថាកូនរបស់គាត់នៅផ្ទះមិនបាន ចេញទៅណានោះទេ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]