ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីវ័យក្មេង សាច់ស្រឡូន ថ្ពាល់ខួចទាំងសងកញ្ញា ស៊ិន រតនា ក្រោយពី ឈានជើង ចូលប្រឡូក ក្នុងវិស័យសិល្បៈ មួយរយៈមក ត្រូវបានមហាជន ស្គាល់ និងមើល ឃើញថា នាងជាតារា ស្រីមួយដួង ដែលមាន ឱកាសច្រើន ក្នុងការបង្ហាញមុខ តាមរយៈការ សម្តែងខ្សែ ភាពយន្ត និងធ្វើជាពិធីការិនី តាមបណ្តាកម្មវិធី របស់ទូរទស្សន៍ ក្នុងស្រុក និងការដើរបង្ហាញ ម៉ូដជាដើម ។

ទន្ទឹមនឹងការងារសិល្បៈ និងសន្ទុះនៃកេរ្តិ៍ឈ្មោះរបស់នាង កំពុងតែបោះជំហាន ទៅមុខជាលំដាប់នេះ ស្រាប់តែ ឮព័ត៌មាន មកថា កញ្ញា ស៊ិន រតនា បានផ្អាកពីសិល្បៈមួយរយៈ ដើម្បីយក ពេល ទៅមើលការ ខុសត្រូវលើ មុខជំនួញរកស៊ី ផ្ទាល់ខ្លួនខាងក្រៅ ។ ខណៈដែល មុននេះ ក៏មានព័ត៌មានដែរថា នាងបាន ចំណាយលុយ ខ្ទង់រាប់ម៉ឺនដុល្លារ បើករបររកស៊ី ផ្ទាល់ខ្លួន ។

តាមប្រភពព័ត៌មានគួរឲ្យទុកចិត្ត ពីរង្វង់អ្នកសិល្បៈ បានបង្ហើបប្រាប់ LookingTODAY ថា សព្វថ្ងៃនេះ តារាសម្តែង ស្រីកញ្ញា ស៊ិន រតនា កំពុងតែ ក្លាយទៅជាថៅកែ វ័យក្មេងមួយរូប ដោយ រវល់ខ្លាំង ជាមួយ នឹងមុខជំនួញ រកស៊ីផ្ទាល់ខ្លួន ក្រៅពីអាជីពសិល្បៈ ដែលបាន ចាយទុន ប្រមាណជាង ៣ម៉ឺនដុល្លារ ដោយមុខ ជំនួញថ្មីនេះ ត្រូវបានគេដឹងថា ជាលក្ខណៈ នាំចូល ផលិតផល ក្រៅប្រទេស យកមកលក់ នៅក្នុងស្រុកខ្មែរ ។ ដូច្នេះទើបនាង សម្រេចចិត្ត ផ្អាកសិល្បៈ មួយរយៈពេលខ្លី ដើម្បីមើលការខុសត្រូវ រហូតលេច ចេញជាផ្លែផ្កា ដំណើរការ ជោគជ័យទៅមុខ ទើបនាង ចូលសិល្បៈវិញ ។

ទាក់ទងនឹងព័ត៌មាននេះគេហទំព័រកម្សាន្ត LookingTODAY នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ បានទាក់ទង តាមទូរស័ព្ទ ដើម្បីសុំការ បកស្រាយពីកញ្ញា ស៊ិន រតនា ដែរ ។ ប៉ុន្តែលេខ ទូរស័ព្ទរបស់នាង ខលចូល ជាច្រើនលើក ប៉ុន្តែគ្មាន អ្នកទទួល ។

កញ្ញា ស៊ិន រតនា បន្ទាប់ពីដាក់ខ្លួនចូលប្រឡូកក្នុង សិល្បៈអស់រយៈពេលប្រមាណជាង ៣-៤ ឆ្នាំមកនេះ ត្រូវបាន គេមើលឃើញថា នាងទទួលបានការងារជាច្រើន នៅក្នុងអាជីពសិល្បៈ ទាំងធ្វើ ជាពិធីការិនី ទាំងការសម្តែងភាពយន្ត និងការបង្ហាញម៉ូដជាដើម ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]