ខេត្តស្វាយរៀង ៖ បុរសម្នាក់ដែលគេស្គាល់ថា មានប្រពន្ធពីរបានទៅចូលរួមក្នុងពិធីមង្គលការក្មួយត្រូវ ក្របីទើប កើតកូនមួយក្បាល វ័ធ ធ្លាយ ពោះ ដាច់ពោះវៀន បែកថ្លើម បណ្តាលឲ្យស្លាប់យ៉ាង អាណោចអាធម័នៅ ក្នុងថ្លុកឈាម។ ហេតុការណ៍ដ៏ អកុសលនេះ បានកើត ឡើង កាលពីថ្ងៃទី២៧ កុម្ភៈ ២០១៥ វេលាម៉ោង ៤និង២០នាទីរសៀល ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលឃុំអង្គតាសូ បានឱ្យដឹងថា បុរសរងគ្រោះខាងលើមានឈ្មោះអ៊ិន ណាត់ អាយុ ៥៧ឆ្នាំ មុខរបរធ្វើស្រែ មានប្រពន្ធ ដើមឈ្មោះ ថោង យាន អាយុ៥៦ឆ្នាំ រស់នៅភូមិអណ្តូង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ និងប្រពន្ធទី២-ឈ្មោះឡោ ស៊ុន អាយុ៥៣ឆ្នាំ រស់នៅ ក្នុង ភូមិត្រពាំងឈូក ឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើស្លៀកពាក់យ៉ាងស្អាតជិះ ម៉ូតូចេញពីផ្ទះ ប្រពន្ធដើមក្នុង ភូមិ អណ្តូង ឆ្ពោះមកផ្ទះប្រពន្ធ ចុងឈ្មោះឡោ ស៊ុន នៅភូមិកើតហេតុខាងលើ ហើយបានទុកម៉ូតូនៅផ្ទះ ប្រពន្ធចុង រួចបាននាំគ្នាដើរ ទៅផ្ទះការ ដែលមានចម្ងាយ ប្រមាណ៣០០ម៉ែត្រ ដោយមានគ្នា៦នាក់ ក្នុងនោះមនុស្សចាស់ ៣នាក់ ក្មេង៣នាក់ និងកំពុងបណ្តើរ ប្រពន្ធចុងទៅ ហូប ការ ខណៈកំពុងតែដើរ មកដល់ចំណុច ខាងមុខផ្ទះឈ្មោះ អ៊ុំ សុខា ភេទស្រី អាយុ៣៥ឆ្នាំ ស្រាប់តែមាន ក្របីញីមួយក្បាល ទើបនឹងកើតកូន បានជាងកន្លះខែ កំពុងដើរស៊ីស្មៅ នៅក្បែរផ្លូវ បានបោលសម្រុកសំដៅ មករកមនុស្សទាំង៦នាក់ ហើយក៏វ័ធ ចំជនរងគ្រោះឈ្មោះអ៊ិន ណាត់ ដួលទៅលើដី ហើយវ័ធចំពោះ គ្រវីក្រវាត់ធ្លាយពោះ ដាច់ពោះវៀន និងវ័ធបោកទៅ លើដីបែកក្បាល បែកថ្លើម ហើយនៅតែវ័ធ គ្រវី រហូតជនរងគ្រោះដាច់ខ្យល់ស្លាប់ ទើបក្របីញី កាចសាហាវនេះ បោលចេញតាម បន្លោះផ្ទះម្ចាស់វា ឈ្មោះអ៊ុំ សុខា ទៅវាលក្រោយ ផ្ទះ បាត់ឈឹង គ្មានអ្នកណាហ៊ាន ចូលទៅជិតជួយឡើយ ម្នាក់ៗរត់ យកតែព្រះអាយុ រីឯមនុស្សនៅក្នុង រោងការបានត្រឹម តែឈរសម្លឹងមើល ពីរចម្ងាយប៉ុណ្ណោះ ។

ក្រោយពីហេតុការណ៍ដ៏រន្ធត់កើតឡើង១នាទីមក ទើបមានអ្នកស្រុកនាំគ្នារត់មកមើលឃើញជនរង  គ្រោះស្លាប់បាត់ជីវិត ទៅហើយ ក្រោយពី សមត្ថកិច្ចពិនិត្យរួច ក៏ប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះ ប្រពន្ធដើម ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]