ប្រិយមិត្តភាគច្រើនប្រាកដជា ចូលចិត្តទទួលទានយ៉ាអួរ (ទឹកដោះគោជូរ) ដោយសារតែវាមានរសជាតិឆ្ងាញ់នឹងជួយសម្រួលដល់ប្រព័ន្ធបញ្ចេញចោល ។ ទន្ទឹមនឹងនេះ យ៉ាអួរក៏បានផ្ដល់សារ:ប្រយោជន៍យ៉ាងច្រើនដល់សម្រស់ ដែលនឹងបកស្រាយនៅក្នុងអត្ថបទខាងក្រោមនេះ ÷

ជួយឲ្យធ្មេញស ÷ នៅក្នុងយ៉ាអួរ មានផ្ទុកនូវកាល់ស្យូម និង ផូស្វ័រដែលអាចជួយ ធ្វើឲ្យធ្មេញរបស់អ្នកស និង កម្ចាត់នូវសារធាតុ ពណ៌លឿង ដែលមាននៅលើធ្មេញ ។ វាក៏ជួយកាត់បន្ថយក្លិនមិនល្អ នៅក្នុងមាត់ ដោយអ្នកគ្រាន់តែយក វាមកដុសលើធ្មេញរបស់អ្នក ធ្វើបែបនេះឲ្យបានទៀងទាត់ អ្នកនឹងទទួលបានលទ្ធផលជាក់ជាមិនខាន ។

២ ប្រើសម្រាប់កម្ចាត់អង្គែ ÷ នេះជាវិធីដ៏ងាយស្រួលមួយ ដែលជួយកម្ចាត់អង្គែ បានយ៉ាងមានប្រសិទ្ធិភាពដោយយក យ៉ាអួរមកលាប នៅលើស្បែកក្បាល និង សក់ ហើយទុករយ:ពេល ២០នាទី រួចលាងសំអាតវាចេញ ។ វាធ្វើឲ្យសក់របស់អ្នកមានសភាព ទន់រលោង ហើយបំបាត់រមាស់ និង អង្គែដែលមាន លើស្បែកក្បាល ផងដែរ។ អ្នកអាចព្យាយាម ធ្វើវាឲ្យបាន ១ ទៅ ២ដង ក្នុងមួយសប្ដាហ៍។

៣ ប្រើសម្រាប់ខាត់ស្បែក ÷ អ្នកអាចយក យ៉ាអួរមកលាយជាមួយនឹង វ៉លណាត់ម៉ត់ សម្រាប់ធ្វើជា ស្ក្រាប់ខាត់ស្បែក ។ ជាមួយគ្នានេះ វ៉លណាត់នឹងធ្វើឲ្យរន្ធញើសបើក ដែលអាចស្រូបយកជីវជាតិទៅបំប៉ន ដល់ស្បែក ជាពិសេសនោះ វាធ្វើឲ្យស្បែកទន់ មានសំណើម និង ជួយកម្ចាត់ស្បែកក្រិន និង ងាប់ ។

៤ ប្រើវាសម្រាប់ ព្យាបាលការរលាកកម្ដៅថ្ងៃ ÷ តើអ្នកដឹងទេថា យ៉ាអួរ ក៏អាចជួយព្យាបាលស្បែករបស់អ្នក ដែលរងគ្រោះពីកម្ដៅថ្ងៃបាន?  ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការព្យាបាល អ្នកអាចបន្ថែម ប្រេង Chamomile ហើយយកវាមក លាបនៅលើបរិវេន ដែលរលាកពីកម្ដៅថ្ងៃ រយ:ពេល ២០នាទី រួចលាងសំអាត ជាការស្រេច។

៥ ប្រឆាំងភាពចាស់ ÷  វិធីងាយៗ ដែលជួយការពារ ស្បែកមុខរបស់អ្នក ឲ្យចៀសឆ្ងាយពីស្នាមជ្រីវជ្រួញ និង ភាពចាស់ ជាមួយ យ៉ាអួរ និង ត្រសក់ ។ ផ្លែត្រសក់ មានភាពត្រជាក់ និង ជួយបើករន្ធញើស ដែលធ្វើឲ្យយ៉ាអួរ អាចជ្រាបចូលបានយ៉ាងល្អ ទៅក្នុងស្បែកមុខ ។  វាគឺជាម៉ាសបិតមុខដ៏ល្អ ដែលអ្នកធ្វើខ្លួនឯង ជាពិសេសគួរតែអនុវត្តន៍វា យ៉ាងតិចឲ្យបាន ១ដងក្នុងមួយសប្ដាហ៍ ។

៦ ជួយកាត់បន្ថយស្នាមជាំ ÷ វាមានប្រសិទ្ធភាព សម្រាប់ជួយកាត់បន្ថយស្នាមជាំបានផងដែរ ដោយលាយយ៉ាអួរ ជាមួយនឹងម៉្សៅក្រាម និង ទឹកក្រូចឆ្មាបន្តិច ហើយយកវា មកម៉ាស្សានៅលើផ្ទៃមុខ ទុកវាឲ្យស្ងួត រយ:ពេល ២០នាទី បន្ទាប់មកលាងសំអាតចេញ ជាមួយនឹងទឹកធម្មតា។ ធ្វើបែបនេះឲ្យបានទៀងទាត់ ជួយឲ្យស្នាមជាំ អស់ទាំងនោះ រលុបបាត់បន្តិចម្ដងៗ។

៧ ជួយកម្ចាត់មុនក្បាលខ្មៅ ÷ លាយម៉្សៅអង្ករ ជាមួយនឹងយ៉ាអួរ ដើម្បីឲ្យខាប់ ហើយយកវាមក លាបនៅត្រង់កន្លែងដែលមាន មុនក្បាលខ្មៅ និង មុនខ្សាច់តូចៗ។ ជាងនេះ អ្នកអាចបន្ថែម ម៉្សៅរមៀត និង ឈើក្រអូបដើម្បីទទួលបាន នូវប្រយោជន៍កាន់តែច្រើន ។

ជាការពិតណាស់ ការលាបយ៉ាអួរ នៅលើស្បែកទៀងទាត់ នឹងជួយឲ្យកាត់បន្ថយស្នាមស្រអាប់ និង មុន។ វាគឺជាវីធីដ៏មានប្រសិទ្ធភាពមួយ ដែល ជួយដោះស្រាយ នូវបញ្ហាស្បែក និង សក់ មិនតែប៉ុណ្ណោះទេ យ៉ាអួរ ក៏បានបំពេញនូវតម្រូវការនៃរបបអាហារ និង អាហាររូបត្ថម្ភប្រចាំថ្ងៃផងដែរ។ វាបានផ្ដល់នូវសារ:ប្រយោជន៍ យ៉ាងច្រើនលើសលុប មិនថាសម្រស់ ឬ សុខភាព៕

ប្រភព Magwomen

ដោយ ដាលីស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]