រុស្ស៊ី៖ តារាសម្តែងម្នាក់ ពេលភ្ញាក់ដឹងខ្លួនឡើង ក្នុងព្រឹកថ្ងៃបន្ទាប់ ក៏ដឹងថា ប្រដាប់ភេទ ត្រូវបានគេកាត់ដាច់បាត់ ក្រោយពេល បានជួបនារី វ័យក្មេងម្នាក់ និង ផឹកស្រវឹង រួចមក។

ប្រភពព័ត៌មាន បានឲ្យដឹងថា លោក Dmitry វ័យ ៣០ឆ្នាំ ក្រោយពី បានបញ្ចប់ការសម្តែងនៅរោងមហោស្រពមួយ ក្នុងទីក្រុងម៉ូស្គូ បានផឹកស្រាជាមួយ នារីវ័យក្មេងម្នាក់ ដែលនារីនោះ មកជួបរាក់ទាក់ជាមួយគាត់ និងហៅគាត់ទៅ កន្លែងស៊ូណា (Sauna) មួយកន្លែង។ ពួកគេទាំងពីរ បានផឹកស្រាមួយដប និង ថើបគ្នា ប៉ុន្តែ អ្វីដែលកើតឡើងបន្ទាប់ទៀត លោក Dmitry បានភ្លេចទាំងអស់ ខណៈដែល តារាសម្តែងនេះ  គ្រាន់តែដឹងថា ពេលភ្ញាក់ដឹងខ្លួនឡើងវិញ នៅពេលព្រឹក  គាត់ស្ថិតនៅឯ ចំណតឡានក្រុងទៅហើយ។ ក្នុងពេលនោះ គាត់មានអារម្មណ៍ ឈឺចុកចាប់យ៉ាងខ្លាំង ហើយពេលដែលមើលទៅក្នុងខោខ្លួនឯង ឃើញមានសុទ្ធតែឈាម ទើបគាត់ដឹងថា ប្រដាប់ភេទរបស់គាត់ បានត្រូវគេកាត់ដាច់ បាត់ទៅហើយ លើសពីនេះ កាបូបលុយ ទូរស័ព្ទក៏បាត់អស់ នេះបើតាមការឲ្យដឹងពី ប៉ូលិសរុស្ស៊ី យ៉ាងដូច្នេះ។

ប៉ូលិសរុស្ស៊ី បានឲ្យដឹងទៀតថា លោក Dmitry បានទៅកាន់មន្ទីរពេទ្យ ហើយគ្រូពេទ្យ បានប្រាប់ថា ប្រដាប់ភេទរបស់គាត់ ត្រូវបានកាត់ ដោយមនុស្ស ដែលមានភាពស្ទាត់ជំនាញ ផ្នែកវះកាត់។ យ៉ាងណាមិញ ប៉ូលិស បានសន្និដ្ឋានថា លោក Dmitry អាចត្រូវបានចាញ់ល្បិច របស់ក្រុមសង្គមងងឹត ហើយប៉ូលិស បានជឿជាក់ថា ក្រុមនេះ បានលួចកាត់ សរីរាង្គរបស់មនុស្ស ដើម្បីយកទៅលក់ ក្នុងទីផ្សារងងឹត ដែលខណៈនេះ ប៉ូលិស កំពុងតែបន្តធ្វើការ ស៊ើបអង្កេតលើករណីនេះ ដើម្បីឈានដល់ការចាប់ខ្លួន ក្រុមសង្គមងងឹត ដែលបានប្រព្រឹត្តបទល្មើសនេះផងដែរ ៕


 លោក Dmitry វ័យ ៣០ឆ្នាំ ជាជនរងគ្រោះ ពេលសម្រាកនៅមន្ទីរពេទ្យ

ប្រភព Metro

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]