រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបូសរលាត់ដៃជើង ខណៈពេលជិះម៉ូតូឌុបតាមផ្លូវ ក៏ស្រាប់តែលេច មុខ ក្រុមជនសង្ស័យ២នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក់ សុយ សូគីនិច ពណ៌ស មិនចាំស្លាកលេខធ្វើ សកម្មភាពឆក់កាបូប តែស្ត្រីរងគ្រោះបាន ប្រតាយទាញយក កាបូបមកវិញ ជាហេតុ ធ្វើឲ្យម៉ូតូឌុបដួល ហើយក្រុមចោរ បានជិះម៉ូតូគេចខ្លួនបាត់តែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ៦ ល្ងាច ថ្ងៃទី ២៨  ខែកុម្ភៈ ឆ្នាំ ២០១៥  ជិតស្តុបទេផន តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុង សង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក  ។ជាមួយគ្នានោះក្រុម ជនសង្ស័យមានជនបក្ខពួក ម្នាក់ទៀតជាអ្នក ជិះបិតគូទ ម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រឹមសេ១២៥  ពណខ្មៅ  ៕


 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]