រាជធានីភ្នំពេញ៖ ក្រុមចោរប្រដាប់អាវុធមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូ សុយសូគី និចពីយុវជនម្នាក់ បានដោយសុវត្ថិភាព ខណៈពេលដែល ជិះចេញពីធ្វើការ វេណយប់នៅក្នុងរោងចក្រ នៅវេលាម៉ោង ៥និង១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវណតប្រ៊ីត ជិតស្ថានីយ៍ទូរទស្សន៍អាស៊ី អាគ្នេយ៍ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

យុវជនម៉ន និតខាសុ អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះបងប្អូនក្នុងសង្កាត់ភ្នំពេញថ្មី មានស្រុកកំណើត នៅខេត្តតាកែវ បានឲ្យដឹងថា ខ្លួនទើបតែមកធ្វើការនៅរាជធានីភ្នំពេញបាន១សប្តាហ៍ប៉ុណ្ណោះ ។ ជនរងគ្រោះបន្តថានៅវេលាម៉ោងខាងលើខ្លួនបានចេញពីធ្វើការវេណយប់នៅក្នុងរោងចក្រ ហើយបានជិះម៉ូតូម៉ាកសុយសូគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១TV ៤៤២៨ ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីត ដើម្បីទៅផ្ទះ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខក្រុមជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង បានយកដុំថ្មវាយក្បាល ខាងក្រោយជនរងគ្រោះ ហើយជនសង្ស័យម្នាក់ទៀតបានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាកភ្ជង់គំរាមយកម៉ូតូ ។តែជនរងគ្រោះ បានដកសោរម៉ូតូ បម្រុងរត់ប្រតាយប្រតប់ ជាមួយក្រុមជនសង្ស័យ យកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព ។

ក្រោយកើតហេតុ ជនរងគ្រោះ បានត្រឹមទៅដាក់ពាក្យបណ្តឹង នៅប៉ូលិសប៉ុស្តិ៍ ទឹកថ្លា តែប៉ុណ្ណោះ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]