ខេត្តរតនគិរីៈ យុវជន២នាក់ បានជិះម៉ូតូពីស្រុកលំផាត់ ចូលមកក្រុងបានលុង បានជួបគ្រោះថ្នាក់ចរាចរ ដោយជិះម៉ូតូក្នុងល្បឿន យ៉ាងលឿន បានបុកនិងដុំថ្ម ផ្លាត់និងរ៉េចង្កូតដួលបោកក្បាល ខណៈកំពុង តែជិះម៉ូតូឌុបគ្នា តាមបណ្តោយផ្លូវជាតិ៧៦ បានបណ្តាល ឲ្យយុវជនម្នាក់ ជាអ្នកបើកម៉ូតូដួល បោកនិងដុំថ្ម បែកក្បាលធ្លាយខួរផ្នែកខាងស្តាំ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង រីឯយុវជន ម្នាក់ទៀត រងរបួសស្រាល ត្រូវបញ្ជូនមក មន្ទីរពេទ្យបង្អែកខេត្ត។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចភ្នំកូនសេក ភូមិល្បាំង១ ឃុំល្បាំង ១ ស្រុកលំផាត់ ខេត្តរតនគិរី។  យុវជនដែលស្លាប់ នេះមានឈ្មោះ យិន បូរី អាយុ២២ឆ្នាំ ជនជាតិខ្មែរ ជានិសិ្សតរៀន នៅសាកល វិទ្យាល័យបៀរប្រាយ ឆ្នាំទី០១ទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង និងអ្នក រួមដំណើរឈ្មោះ ហ្វុង សុខៃ អាយុ២២ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិ ដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ (រងរបួសស្រាល)។  

នគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្ត បានបានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយជនរងគ្រោះ ដែលជា និសិ្សតនេះ បើកម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយថែមទាំងពុំមាន ពាក់មួកការពារសុវត្ថិភាព។  បន្ទាប់ពីធ្វើការ វាស់វែងរួច សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនមកលំនៅឋានរបស់ខ្លួន ដើម្បីធ្វើបុណ្យតាមប្រៃណីខ្មែរ ដោយសេចក្តី ទុក្ខសោក។

គួរបញ្ជាក់ផងដែរ ម៉ូតូដែលយុវជនជិះដួលខ្លួនឯងនេះ ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ1B-2789៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]