ចិន៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងមួយ នៅក្នុងយន្តហោះ មួយគ្រឿងនៃ ក្រុមហ៊ុនអាកាសចរណ៍ សៀងហៃ បន្ទាប់ពីមាន បុរសម្នាក់ ស្រលាញ់កៅអី អង្គុយជាប់ បង្អួចពេក សុខចិត្តក្រាញ ននៀលនិង ឈ្លោះជាមួយគេ ឯងដោយមិន ចង់ងើបចេញ ពីកៅអីនោះ និងបង្កឲ្យ យន្តហោះនោះ ត្រូវពន្យាពេល ជើងហោះហើរ របស់ខ្លួន ជិត២ម៉ោង។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា បុរសម្នាក់នេះបាន ឡើងជិះយន្តហោះ FM9311 នៅឯព្រលាន យន្តហោះ Hongqiao ដោយជ្រើសយក កៅអីជាប់បង្អួច ខុសពីទីកន្លែង ដែលគាត់ត្រូវ បានផ្តល់ឲ្យ។ ឃើញបែបនេះ នារីអាកាសចរណ៍ និងបុគ្គលិក នៅលើយន្តហោះនោះ បានទៅប្រាប់ គាត់ឲ្យប្តូរ ទៅកាន់កន្លែង ដែលគាត់ ត្រូវបានគេ តម្រូវឲ្យអង្គុយវិញ តែមិនថា ទោះជាប្រាប់ និងពន្យល់ យ៉ាងណានោះទេ ក៏គាត់មិន ស្តាប់ដែរ។

ក្រៅពីមិនស្តាប់ និងមិនព្រម ងើបចេញពី កៅអីអង្គុយ ជាប់បង្អួច ដែលមិនមែន ជាកន្លែងរបស់ ខ្លួនហើយនោះ បុរសម្នាក់នេះ ក៏បានលើក ហេតុផលមកវិញថា “អ្នកដែល មកមុនគឺអាច អង្គុយកន្លែង ណាក៏បានដែរ តាមចិត្តដែល គេចង់បាន គឺដូចជា នៅលើឡានក្រុង អញ្ចឹងផងដែរ”។

យ៉ាងណាមិញ ក្រោយពីមើលឃើញថា ការប្រាប់ និងពន្យល់ ទៅលើបុរស រូបនោះហាក់ ដូចជាមិន បានផលអ្វីសោះ ប៉ូលីសប្រចាំ ព្រលានយន្តហោះ Hongqiao ក៏បានមក នាំរូបគាត់ ដោយដាក់ខ្នោះដៃ និងអូសចេញ ពីលើយន្តហោះ ដោយមិនចាំបាច់ មានការពន្យល់ អ្វីបន្ត ទៀតឡើយ។

បើផ្អែកលើ ការលើកឡើង ជាជំហានដំបូង បានបង្ហាញថា បុរសរូបនេះ គឺជាបេក្ខជន ស្រាវជ្រាវថ្នាក់ បណ្ឌិត (PhD) នៃនាយកដ្ឋាន វិទ្យាសាស្ត្រកុំព្យូទ័រ របស់ សាកលវិទ្យាល័យ Tongji ក្នុងប្រទេស ចិន តែយ៉ាងណាមិញ ការអះអាង នេះមិនទាន់ អាចបញ្ជាក់ ជាផ្លូវការបាន នៅឡើយ នោះទេ។

នេះគឺជា រឿងហេតុមួយ ដែលសឹងតែ មិនធ្លាប់បានឮ ពីមុនមក ព្រោះតែមាន បុរសម្នាក់ ស្រលាញ់ កៅអីជាប់ បង្អួចពេក មិនព្រមចេញ សុខចិត្តឈ្លោះ ជាមួយគេឯង រហូតទាល់តែ ប៉ូលីសមក ដាក់ខ្នោះ និងអូសចុះពី លើយន្តហោះ ទើបបញ្ចប់រឿង ហេតុបាន៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ បុរសដែល ស្រលាញ់កៅអី ជាប់បង្អួច ខ្លាំងបំផុត

ប្រភព៖ Shanghaiist

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]