អាមេរិក៖ ទឹកតែគឺជា ភេសជ្ជៈមួយបែប ដែលមនុស្ស ភាគច្រើននិយម ទទួលទាន តែវាក៏នៅមាន អត្ថប្រយោជន៍ យ៉ាងធំធេង ចំពោះសុខភាព មនុស្សផងដែរ ដែលវាអាច ជួយឲ្យពួកយើង គេចផុតពី ជំងឺទឹកនោមផ្អែម បានយ៉ាងល្អប្រសើរ។

យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃប្រទេស ជប៉ុន និងសហរដ្ឋ អាមេរិក បានឲ្យដឹងថា ត្រឹមការទទួលទាន ទឹកតែ៣ពែង ក្នុង១ថ្ងៃ ក៏អាចធ្វើឲ្យ មនុស្សមិន ប្រឈមមុខនឹង ជំងឺទឹកនោមផ្អែម បានទៅហើយ។ ព្រោះថា ទឹកតែ (តែខ្មៅ) អាចជួយកាត់ បន្ថយសារជាតិ គ្លុយកូស នៅក្នុងខ្លួន មនុស្សហើយ ម្យ៉ាងវិញទៀត សារធាតុផ្សំ ពីធម្មជាតិ របស់តែខ្មៅ គឺអាចជួយ គ្រប់គ្រង ក៏ដូចជា កាត់បន្ថយ កម្រិតជាតិ ស្ករនៅ ក្នុងឈាម បានយ៉ាងល្អប្រសើរ ដែលទាំងនេះគឺ ជាមូលហេតុ ក្នុងការជួយ ឲ្យមនុស្ស ជៀសផុតពី ជំងឺទឹកនោមផ្អែម។

អ្នកស្រី Dr. Catherine Hood បាននិយាយថា “ជំងឺទឹកនោមផ្អែម កើតចេញពី ស្ថានភាពមួយ ដែលដំណើរនៃ ការដុតរំលាយ សារជាតិគ្លុយកូស នៅក្នុងខ្លួនមនុស្ស មានភាពមិន ប្រក្រតី ដូច្នេះហើយ សារធាតុដែល បង្កប់នៅ ក្នុងតែខ្មៅ គឺមានលក្ខណៈ ពិសេសម្យ៉ាង ដែលអាចជួយ គ្រប់គ្រងនៃ ដំណើរទាំងនោះ ឲ្យមានភាព ប្រក្រតី ហើយក៏អាច ធ្វើឲ្យមនុស្ស មិនជួបប្រទះ នឹងជំងឺ ទឹកនោមផ្អែម បានផងដែរ”។

បន្ថែមពីនេះទៀត ក៏មានការ បញ្ជាក់ផងដែរថា បើទោះជា យើងបានបន្ថែម ទឹកដោះគោ ចូលទៅក្នុង ទឹកតែខ្មៅដើម្បី ទទួលទាននោះ វាក៏មិនមាន ផលប៉ះពាល់ ឬក៏ធ្វើឲ្យ បាត់គុណប្រយោជន៍ ណាមួយនៃ ទឹកតែ ចំពោះសុខភាព មនុស្សនោះឡើយ។

នេះគឺជា ការស្រាវជ្រាវថ្មី មួយទៀតដែល បង្ហាញអំពី គុណប្រយោជន៍ ទឹកតែ ចំពោះសុខភាព របស់មនុស្ស។ ហើយម្យ៉ាងវិញទៀត នៅប្រទេសយើង គឺអាចរក តែ បានសឹងតែ គ្រប់ទីកន្លែង ដូច្នេះការ បង្កើតទម្លាប់ ទទួលទាន ទឹកតែ ជាប្រចាំ ក៏ជាការល្អ មួយផងដែរ ដើម្បីសុខភាព របស់យើង៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ?

រូបភាពៈ ការដាក់បន្ថែម ទឹកដោះគោ ចូលទៅក្នុងតែ មិនបានធ្វើ ឲ្យខូច ឬក៏បាត់បង់ ប្រសិទ្ធិភាព របស់តែ នោះទេ

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]