ភ្នំពេញ៖ មិត្តនារីៗមួយចំនួន ប្រហែលជាមានបញ្ហា ស្មុគស្មាញ ក្នុងការជ្រើសរើស យកនូវម៉ាក ផលិតផល ក៏ដូចជា ទូរស័ព្ទដៃ ដែលសាកសម នឹងខ្លួនឯង ល្អអត់ខ្ចោះ ដែលអាចប្រើប្រាស់បាន គ្រប់ស្ថានភាព និងគ្រប់តម្រូវការ។ ប៉ុន្តែបញ្ហាទាំងអស់នេះ នឹងលែងមានទៀតហើយ ចំពោះមិត្តនារីៗ ដោយសារតែ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុន ទូរស័ព្ទដៃ លំដាប់ថ្នាក់លេខ៣ លើពិភពលោក បានបង្កើត នូវទូរស័ព្ទដៃ ដ៏ល្អអត់ខ្ចោះ និងសាកសមបំផុត សម្រាប់មនុស្ស នាសម័យអ៊ីនធឺណែតនេះ។

ឆ្លៀតក្នុងឱកាស នៃទិវាសិទ្ធិនារី ថ្ងៃទី៨ មិនា ឆ្នាំ២០១៥ ខាងមុខនេះ ក្រុមហ៊ុន Huawei បានណែនាំនូវ ទូរស័ព្ទដៃស្មាតហ្វូន សេរ៊ីទំនើប ដែលល្អឥតខ្ចោះ និងសាកសមបំផុត សម្រាប់មិត្តនារីៗ ហើយថែមទាំង មានតម្លៃសមរម្យ ទៀតផង។

តើស្មាតហ្វូន Huawei ម៉ូដែលណា ដែលសាកសម នឹងមិត្តនារីៗ បំផុត?

Huawei G7

Huawei G7 គឺជាទូរស័ព្ទដៃស្មាតហ្វូន ដែលកំពុងតែ មានឈ្មោះបោះសម្លេង និងមានប្រជាប្រិយភាព ខ្លាំងបំផុត ចំពោះមនុស្សសម័យថ្មីនេះ។ Huawei G7 ក៏ជាស្មាតហ្វូន ដែលមិត្តនារីៗ ចូលចិត្តប្រើប្រាស់ ផងដែរ ដោយសារតែវា មានលក្ខណៈសម្បត្តិ និងមុខងារជាច្រើន ដែលសាកសម នឹងមិត្តនារីៗ នាយុគសម័យថ្មីនេះ ថែមទាំងមាន តម្លៃសមរម្យទៀតផង។ Huawei G7 មានភាពសមសួន ស៊ីវីល័យ និងទាន់សម័យ  ប្រើប្រាស់នូវ បច្ចេកវិទ្យា ចុងក្រោយគេបង្អស់ ដែលមានល្បឿនលឿន ជាមួយនឹង ប្រព័ន្ធប្រតិបត្តិការណ៏ Android 4.4 (KitKat) ហើយបានរចនាឡើង ជាមួយនឹងរូបរាង ដ៏សមសួន ស្រស់ស្អាត ស្តើង មាំ កែមរាងកោង ហើយតួទាំងមូល ស្រោបដោយ លោហធាតុ ដែលមាំ និងធន់ មិនរបកថ្នាំ ហើយផ្តល់អារម្មណ៏ថា ជឿជាក់ នៅពេលកាន់ នៅក្នុងដៃ។


ស្មាតហ្វូន Huawei ម៉ូដែល Huawei G7

Huawei G7 សាកសមនឹង មិត្តនារីៗបំផុត ដោយសារតែ វាផ្តល់នូវបទពិសោធន៏ដ៏ល្អ ក្នុងការថតរូប និងបង្កើតរូបភាព ដ៏អស្ចារ្យ ជាមួយនឹង កាមេរ៉ាក្រោយ ទំហំ ១៣ មេហ្គាពិចស៊ែល និងកាមេរ៉ាមុខ ទំហំ ៥ មេហ្គាពិចស៊ែល រួមទាំងមុខងារ ពិសេសៗ ដូចជា Quick Capture Function, Front-Facing Panorama Feature និង Facial-Enhancement និងមុខងារពិសេសៗ ជាច្រើនទៀត ហើយថែមទាំង ថតរូបបានលឿន ដោយមិនចាំបាច់ ដោះសោរ ត្រឹមតែ ១.៤វិនាទី (Ultra Snapshot)។ មិនតែប៉ុណ្ណោះ វាថែមទាំង ផ្តល់ជូននូវបច្ចេកវិទ្យា 4G LTE ដែលអាចឲ្យអ្នក ប្រើប្រាស់អ៊ីនធឺណែត (Facebook, Instagram, Line, Viber...) ក្នុងល្បឿន យ៉ាងលឿន (លឿនជាង ល្បឿនធម្មតា ៧ដង) និងអាចឲ្យអ្នក ទាញយកទិន្នន័យ (Download) ទំហំ 1GB ក្នុងរយៈពេល ត្រឹមតែ ១នាទីតែប៉ុណ្ណោះ ហើយអាចទស្សនា វីដេអូ (HD) ដោយមិនមាន ការរអាក់រអួល និងអាច Upload រូបភាព ត្រឹមតែ មួយពព្រិចភ្នែក ប៉ុណ្ណោះ។


ស្មាតហ្វូន Huawei ម៉ូដែល Huawei G7

ជាងនេះទៅទៀត Huawei G7 ប្រើប្រាស់នូវ ប្រភេទថ្ម 3000mAh ដែលមិនធ្វើឲ្យអ្នក កើតក្តីបារម្ភ ពីបញ្ហាទូរស័ព្ទ អស់ថ្មឡើយ ពោលគឺ វានឹងផ្តល់ឱកាស ឲ្យអ្នក ប្រើប្រាស់វា ជាមួយនឹង ការកំសាន្ត, ទស្សនាវីដេអូ, លេងហ្គេម និងស្រាវជ្រាវ បានយូរអង្វែង រហូតដល់ទៅ ពេញ១ថ្ងៃ ឬអាច ទុកចោល (Standby) រហូតដល់ទៅ ៦០០ម៉ោង ឯណោះ ក្រោយសាកថ្មពេញម្តង។


ស្មាតហ្វូន Huawei ម៉ូដែល Huawei G7

Huawei Mate 7

Huawei Mate 7 គឺជាទូរស័ព្ទដៃស្មាតហ្វូន ដ៏ល្អ និងសាកសមបំផុត សម្រាប់មិត្តនារីៗ ដោយសារតែវា មានរូបរាងស្តើង ស្អាតល្អអត់ខ្ជោះ មាំ ងាយស្រួលកាន់ នៅក្នុងដៃ និងមានទំហំអេក្រង់ ៦អ៊ីញ (Full HD) ដែលអាចឲ្យអ្នក កំសាន្តជាមួយនឹង រូបភាពភ្លឺច្បាស់ ត្រជាក់ភ្នែក។


ស្មាតហ្វូន Huawei ម៉ូដែល Huawei Ascend Mate 7

ជាងនេះទៅទៀត Huawei Mate 7 ដំណើរការនូវ ប្រព័ន្ធប្រតិបត្តិការណ៏ Android 4.4.2 (KitKat) ដែលធ្វើឲ្យវា មានដំណើរការលឿន ហើយថែមទាំងមាន ល្បឿនអ៊ីនធឺណែត ដែលអាចលេង ជាមួយនឹង Facebook, Instragram, Line, Viber, Youtube, Online Game លឿនអស់ស្ទះ ព្រោះបានបំពាក់ នូវបច្ចេកវិទ្យា 4G LTE។ ជាមួយគ្នានេះដែរ Huawei Mate 7 ប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ក្នុងការសន្សំសំចៃ ថាមពលថ្ម ដែលអាចឲ្យលោកអ្នក ប្រើប្រាស់ពេញមួយថ្ងៃ ដោយមិនភ័យព្រួយ ជាមួយនឹង បញ្ហាអស់ថ្មឡើយ។


ស្មាតហ្វូន Huawei ម៉ូដែល Huawei Ascend Mate 7

ចំពោះមិត្តនារីៗ ដែលចូលចិត្តថតរូបវិញ គឺពិតជាសាកសមបំផុត ដោយសារតែ Huawei Mate 7 មានទំហំកាមេរ៉ាក្រោយ រហូតដល់ទៅ ១៣មេហ្គាភិចស៊ែល និង ទំហំកាមេរ៉ាមុខ ៥មេហ្គាភិចស៊ែល (ល្អបំផុតសម្រាប់ Selfie) ថែមទាំងមាន មុខងារពិសេសៗ ជាច្រើនទៀត។


ស្មាតហ្វូន Huawei ម៉ូដែល Huawei Ascend Mate 7

Huawei P7

សម្រាប់មិត្តនារីៗ ដែលចូលចិត្ត ថតរូប Selfie ក៏ប្រហែលជា ពិតជាពេញចិត្ត ជាមួយនឹង Huawei P7 នេះដែរ ដោយ Huawei P7 បានបំពាក់នូវ កាមេរ៉ាមុខ ទំហំ ៨ មេហ្គាភិពស៊ែល (8M) ល្អបំផុត សម្រាប់ថតរូប Selfie និងកាមេរ៉ាក្រោយ ទំហំ ១៣ មេហ្គាភិចស៊ែល (13M) ដែលអាចផ្តិតយក ថតរូប ភ្លឺច្បាស់ល្អបំផុត និងមានមុខងារ ពិសេសៗ ជាច្រើនទៀត។


ស្មាតហ្វូន Huawei ម៉ូដែល Huawei P7

Huawei P7 មានរូបរាង ស្រស់ស្អាត ធន់ និងមាំបំផុត ដោយប្រើប្រាស់នូវ ស្រទាប់ផ្នែកខាងក្រោយ ចំនួន៧ជាន់ ដើម្បីធ្វើឲ្យវាធន់ និងរំលេចនូវ ភាពស្រស់ស្អាត ដែលជាការ រចនាឡើងថ្មី ដំបូងគេបង្អស់ មិនធ្លាប់មាន។ Huawei P7 ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៏ Android 4.4 (KitKat) ដែលមានល្បឿនលឿន។


ស្មាតហ្វូន Huawei ម៉ូដែល Huawei P7

Huawei P7 មិនត្រឹមតែ ល្អអត់ខ្ជោះ ទាំងដំណើរ រូបរាង ភាពធន់ និងកាមេរ៉ា ប៉ុណ្ណោះទេ តែវាក៏បាន ប្រើប្រាស់នូវ បច្ចេកវិទ្យា 4G LTE ដែលអាចឲ្យអ្នក ប្រើប្រាស់អ៊ីនធឺណែត ក្នុងល្បឿនលឿនបំផុត ទោះបីជាលេង Facebook, Instagram, Line, Viber, លេងហ្គេម (Online Game) ឬទស្សនាវីដេអូ YouTube (HD) ក៏មិនមាន ភាពរអាក់រអួលដែរ។ ចំណែកឯថាមពលថ្មវិញ Huawei P7 នេះ ក៏បានប្រើប្រាស់នូវ បច្ចេកវិទ្យាថ្មី ក្នុងការសន្សំសំចៃថ្មដែរ (Ultra Power Saving Mode)។ ខណៈពេលដែល ថ្មរបស់វា សល់ត្រឹម ១០ភាគរយ អ្នកក៏នៅតែអាច កំសាន្តសប្បាយ ឬទុកចោល (Standby) រហូតដល់ទៅ ២៤ម៉ោងឯណោះ។


ស្មាតហ្វូន Huawei ម៉ូដែល Huawei P7

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទដៃ Huawei មានលក្ខណៈពិសេស ជាច្រើន និងផ្អែកទៅលើ គុណភាព ប្រណិតភាព ភាពច្នៃប្រឌិតខ្ពស់ ហើយមានតម្លៃ សមរម្យទៀតផង។

តោះ! ទៅជួបជាមួយ អតិថិជនរបស់ Huawei បន្តិចទៅមើល៍ ថាតើពួកគេ ពេញចិត្ត និងកំពុងប្រើប្រាស់ ស្មាតហ្វូន Huawei ម៉ូដែលណា?

ជួបជាមួយនឹង កញ្ញា សុជាតា ជានិស្សិត នៅឯសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (RUPP) ក្នុងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា “សព្វថ្ងៃ នាងខ្ញុំប្រើ ទូរស័ព្ទដៃស្មាតហ្វូន ម៉ាក Huawei ម៉ូដែល G7 ព្រោះខ្ញុំចាប់អារម្មណ៏ លើរូបរាង ដ៏ស្រស់ស្អាត របស់វា ហើយវាថែមទាំងមាន មុខងារពិសេសៗ ជាច្រើន ថ្មកាន់ល្អ និងមានល្បឿនលឿន ជាពិសេសនោះគឺ កាមេរ៉ា អាចថតយករូបភាព បានច្បាស់ ងាយស្រួលថត Selfie ទៀតផង។ ណាមួយតម្លៃ ក៏សមរម្យទៀត!”

រីឯកញ្ញា ស្រីឡែន ជានិស្សិត នៅឯសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដូចគ្នានោះ មានចំណង់ចំនូលចិត្ត ដូចគ្នា ជាមួយនឹង កញ្ញា សុជាតា ដែរ ដោយបាន ប្រាប់ឲ្យដឹងថា “ខ្ញុំប្រើទូរស័ព្ទ ម៉ាក Huawei G7។ ខ្ញុំពេញចិត្ត ទៅលើរូបរាង ដ៏ស្រស់ស្អាត របស់វា។ ខ្ញុំគិតថា វាសាកសមណាស់ ចំពោះនារីៗ ទាន់សម័យដូចជាខ្ញុំ។ វាមានមុខងារច្រើន... កាមេរ៉ាច្បាស់ល្អ ហើយតម្លៃ ក៏ល្មមប្រើ។”

ងាយមកជួប បុរសសង្ហា ភ័ក្រ្តា ដែលជានិស្សិត ផ្នែក IT នៅឯសកលវិទ្យាល័យ ន័រតុន ឯណេះវិញ បានប្រាប់ថា “ខ្ញុំប្រើទូរស័ព្ទដៃ ម៉ាក Huawei Ascend Mate 7 ព្រោះខ្ញុំពេញចិត្ត ទៅលើលក្ខណៈពិសេសៗ ជាច្រើនរបស់វា ដូចជា រូបរាងស្រស់ស្អាត, អេក្រង់ធំ, មាំ, កាមេរ៉ាច្បាស់, រូបភាពដ៏ច្បាស់, ដំណើរការ ក៏លឿន ជាពិសេសនោះ គឺល្បឿនអ៊ីនធឺណែត (4G LTE) តែម្តង ដែលវាសាកសម នឹងអ្នក IT ដូចជាខ្ញុំណាស់ សម្រាប់ធ្វើការ ស្រាវជ្រាវ ឯកសារផ្សេងៗ។”

យ៉ាងណាមិញ ក្រៅពីការណែនាំ និងបង្ហាញ ពីចំណាប់អារម្មណ៏ របស់អតិថិជន ក្រុមហ៊ុន Huawei ក៏បានបង្កើតនូវ កម្មវិធីសប្បាយៗ ហើយមានឱកាស ឈ្នះរង្វាន់ទៀតផង ដោយប្រិយមិត្ត អាចឈ្នះរង្វាន់បាន ដោយគ្រាន់តែអនុវត្តន៏ តាមវិធីខាងក្រោម៖

១) ថតរូប Selfie ម្នាក់ឯង ឬជាក្រុម រួច Inbox ក្នុងទំព័រ Facebook Page “Huawei Device Cambodia” ឲ្យបានមុន ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥។

២) រូបភាពនៃការចូលរួម ត្រូវពាក់មួក ឬពាក់អាវ ហ៊ួវៃ (Huawei) ឬរូបភាព ដែលខាងក្រោយ មានផ្លាកហាង ឬ Logo ហ៊ួវៃ ឬមានកាន់ទូរស័ព្ទដៃ ហ៊ួវៃ ម៉ូដែលណាមួយ ក៏បាន។

- ការឲ្យពិន្ទុ៖ Mention ឈ្មោះ = ៣ពិន្ទុ, Like ១ = ២ពិន្ទុ, Comment ១ = ១ពិន្ទុ, Share ១ = ៣ពិន្ទុ។

បញ្ជាក់៖

- ប្រកាសលទ្ធផល នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥ និងជប់លៀង ប្រគល់រង្វាន់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥

- អ្នកដែលប្រើ Auto Like ឬ Share នៅលើ Profile/Wall ខ្លួនឯងដដែលៗ លើសពី ៣០ដង នឹងត្រូវទុកជាមោឃៈ

រង្វាន់មានដូចជា៖

- រង្វាន់ធំ៖ ទូរស័ព្ទដៃស្មាតហ្វូន ម៉ូដែល Huawei G7

- រង្វាន់ទី២៖ ទូរស័ព្ទដៃស្មាតហ្វូន ម៉ូដែល Huawei G620

- រង្វាន់ទី៣៖ ទូរស័ព្ទដៃស្មាតហ្វូន ម៉ូដែល Huawei Y520

- រង្វាន់ទី៤៖ Speaker Bluetooth ម៉ាក Huawei ចំនួន ៥០រង្វាន់

អំពីក្រុមហ៊ុន Huawei Consumer BG

ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ចំនួន ១៦ នៅក្នុងប្រទេសជាច្រើន រួមមាន ប្រទេស អាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និងចិន ផលិតផល និងសេវាកម្ម របស់ ក្រុមហ៊ុន Huawei ពង្រីកដល់ ជាង ១៧០ ប្រទេស កំពុង បម្រើមួយ ភាគបី នៃចំនួន ប្រជាជន សរុបក្នុង ពិភពលោក។ នៅឆ្នាំ ២០១៤ ការនាំចេញ ស្មាតហ្វូនរបស់ ក្រុមហ៊ុន Huawei បានជាប់ លំដាប់ថ្នាក់ លេខបី នៅលើ ពិភពលោក។ គ្រុប អាជីវកម្មមួយ ក្នុងចំណោម គ្រុបអាជីវកម្ម បីរបស់ក្រុមហ៊ុន Huawei មានដូចជា គ្រុបអាជីវកម្ម សម្រាប់អតិថិជន Huawei (BG) ដែលចែកចាយ នូវផលិតផល រួមមាន ទូរស័ព្ទដៃ ឧបករណ៍ អ៊ីនធើណេត តាមទូរស័ព្ទ (MBB) និងឧបករណ៍ អ៊ីនធើណេត តាមផ្ទះ។ ជាមួយនឹង បទពិសោធន៍អាជីវកម្ម ដ៏លើសលប់ ផ្នែកបច្ចេកវិជ្ជា ព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់រយៈពេល ជាង២០ឆ្នាំ ជាបណ្តាញ សកលដ៏ទូលំ ទូលាយ ប្រតិបត្ដិការ អាជីវកម្ម លំដាប់ពិភពលោក ព្រមទាំង ជាដៃគូដ៏ មានបទពិសោធន៍ អាជីវកម្ម សម្រាប់ អតិថិជន Huawei (BG) បានប្តេជ្ញា ពាំនាំយក បច្ចេកវិទ្យា ចុងក្រោយបំផុត ជូនដល់ អតិថិជន ផ្តល់ជូនពិភពលោក នូវលទ្ធភាពនានា និងការបង្កើត បទពិសោធន៍ ដ៏អស្ចារ្យសម្រាប់ អ្នកប្រើប្រាស់ គ្រប់ទីកន្លែង៕

ដោយ ៖ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]