រុស្សី៖ តាមសេចក្ដីរាយការណ៍ពី រដ្ឋាភិបាល រុស្សី បានឲ្យដឹងថា "អតីតឧបនា យករដ្ឋមន្ត្រី Boris Nemstov ត្រូវបានគេ បាញ់ សម្លាប់ ស្លាប់នៅ តាមដងផ្លូវ ក្នុងទីក្រុង ម៉ូស្គូ"។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Boris Nemstov ដែលគេស្គាល់ថា ជាអ្នករិះគន់ ឥតសំចៃមាត់ ទៅលើលោក ប្រធានាធិបតី វ្លាឌីមៀរ ពូទីន ត្រូវបានគេបាញ់ សម្លាប់នៅក្បែរ វិមានក្រិមលីន ក្រោយពេល បន្តិចនៃពាក់ កណ្តាលអាធ្រាត កាលពីថ្ងៃ សៅរ៍នេះ (ម៉ោងក្នុង ប្រទេសរុស្សី) ដែល មានស្នាម របួស ៤កន្លែង ត្រង់ខ្នង។ ជាមួយគ្នានេះ លោកប្រធានា ធិបតី រុស្សី បានថ្កោលទោស យ៉ាងខ្លាំង ហើយសន្យាថា នឹងដឹកនាំការ ស៊ើបអង្កេត ដោយផ្ទាល់ ក្នុងអំពើ បាញ់ សម្លាប់នេះ និងនិយាយថា អ្នកសម្លាប់ អាចជាការឃាតករ ស៊ីឈ្នួល។

 
កន្លែងកើតហេតុ

លោក Dmitry Peskoy អ្នកនាំពាក្យ របស់លោក ប្រធានាធិបតី បាននិយាយ បន្ថែម តាមរយៈ ភ្នាក់ងារ ព័ត៌មាន រុស្សីថា “លោក ប្រធានាធិបតី ក៏បានបញ្ជាក់ ផងដែរថា អំពើឃាតកម្ម ដ៏ឃោរឃៅនេះ បង្កឡើងដោយ ការវាយ ប្រហារ ពីឃាតករស៊ីឈ្នួល និងពោរពេញ ដោយកំហឹង ខ្លាំងក្លាណាស់”។ យ៉ាងណាមិញ ការបាញ់សម្លាប់នេះ កើតឡើងក្រោយ ពេលតែមួយ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី គម្រោង តវ៉ា យ៉ាងធំ របស់បក្ស ប្រឆាំងត្រូវបាន គ្រោងឡើងនៅ ទីក្រុង ម៉ូស្គូ។

គួរបញ្ជាក់ថា លោក Nemstov ដែលមានវ័យ ៥៥ឆ្នាំ រូបនេះ គឺជាអ្នករិះគន់ ដ៏ខ្លាំងក្លា ទៅលើ អ្នកដឹកនាំ ដែលមាន ស្រឡាយ ដ៏រឹងមាំ របស់ប្រទេសរុស្សី ហើយបានចោទ ប្រកាន់ទៅ លើលោក ពូទីន ទៅលើការ ដឹកនាំ រដ្ឋាភិបាល ពុករលួយ និងគ្មាន សមត្ថភាព។ គាត់ក៏ បានលើក ឡើងអំពី យុទ្ធសាស្រ្ត កងទ័ព ដ៏រឹងមាំ របស់ វិមានក្រិមលីន នៅអ៊ុយក្រែន។ ចំពោះ ការស្លាប់របស់ គាត់បានជម្រុញ ឲ្យ មានការ រិះគន់ទៅ លើលោក ពូទីន កាន់តែខ្លាំង ចំពោះការ ព្យាយាមបង្អាក់ សម្លេងបក្សប្រឆាំង។

សម្រាប់ ហេតុការណ៍បាញ់សម្លាប់នេះ បានធ្វើឲ្យ មនុស្សជាច្រើន ងើយឆ្ងល់ និងយល់ថា ជាចេតនា ដោយសារតែ នៅថ្ងៃកើតហេតុ លោក Boris Nemstov បានដើរជាមួយនឹង ដៃគូស្រីម្នាក់ ស្រាប់តែមាន គ្រាប់កាំភ្លើង បាញ់ចេញពី ក្នុងឡានមួយគ្រឿ ដែលបើកឆ្លង កាត់ផ្លូវនេះ។ ក្រោយពី កើតហេតុ គេប្រទះឃើញថា ស្ដ្រីដែលជាដៃគូ ដើរ ជាមួយនឹង លោក Boris Nemstov មិនរងរបួស អ្វីនោះទេ តែ លោកវិញ បែរជាស្លាប់ភ្លាមៗ។

ក៏ដូចជា កាលពីពេលថ្មីៗនេះ លោក Boris Nemstov ធ្លាប់បានប្រាប់កាសែត Sobesednik ថា ម្តាយដែលមាន អាយុ៨៦ឆ្នាំ របស់គាត់មាន ការភ័យខ្លាចថា លោកពូទីន នឹងសម្លាប់រូបគាត់ ដោយសារ សកម្មភាព ប្រឆាំងរបស់គាត់។ ជាមួយគ្នានោះ គាត់ក៏ត្រូវបាន គេសួរផងដែរថា តើគាត់ខ្លាចរឺទេ ហើយគាត់ ក៏ឆ្លើយថា “បើខ្ញុំខ្លាច ខ្ញុំមិនមែន ធ្វើជាមេដឹក នាំបក្ស ប្រឆាំងទេ។”

នៅក្នុងនោះ បានបន្ដឲ្យដឹងទៀតថា មុន ប៉ុន្មានម៉ោង នៃស្លាប់ របស់គាត់ គាត់ក៏បាន និយាយ តាមវិទ្យុ ទាក់ទងនឹង ការរិះគន់យ៉ាងខ្លាំង ទៅលើ ពូទីន អំពីការ រុញឲ្យ រុស្សី ធ្លាក់ចុះក្នុង វិបត្តិដោយសារ នយោបាយ ឆេវឆាវ ឈ្លានពាន និងមរណៈ ចំពោះសង្គ្រាម ប្រឆាំងនឹង អ៊ុយក្រែន។

អ្វីដ៏គួរឲ្យ កត់សំគាល់នោះ គឺ លោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលបាន ហៅលោក Nemstov ថាជា “អ្នក តស៊ូមតិ ដែលមិនចេះ នឿយហត់” ដើម្បីសិទ្ធិ សេរីភាព របស់ ប្រជាពលរដ្ឋ រុស្សី បាន អំពាវនាវ ឲ្យ រដ្ឋាភិបាល រុស្សី បំពេញ ការងារស៊ឺប អង្កេត ដែល “រហ័ស មានតម្លាភាព និងមិនលំអៀង” ដើម្បីបញ្ជូន ជនល្មើស ទៅកាត់ទោស ចំពោះ ករណីបាញ់ សម្លាប់លោក Boris Nemstov ៕

 
លោក Boris Nemstov ប្រធានបក្ស ប្រឆាំងនៅ ប្រទេសរុស្សី កាលពីពេល ថ្លែងសុន្ទរកថា ក្នុងការ តវ៉ាអោយ មានយុត្តិធម៌ ក្នុងការបោះឆ្នោត កាលពីឆ្នាំ ២០១២

វីដេអូ៖

 ប្រភពៈ DailyNews

ដោយៈ Arex

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]