ភ្នំពេញ៖ កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៥ កម្មវិធី Freshie Girls & Boys រដូវកាល ទី១៤ វគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ បានធ្វើឡើង នៅឯ ស្ថានីយ៍ ទូរទស្សន៍ CTN  ឬស្សីកែវ ដែលចាក់ ផ្សាយផ្ទាល់ នៅលើ កញ្ចក់ ទូរទស្សន៍ MyTV។

ដូចដែលប្រិយមិត្ដបាន ជ្រាបមកហើយថា ការចុះឈ្មោះ ដាក់ពាក្យ ប្រលង  Freshie Girls & Boys នេះ បានប្រព្រឹត្ដឡើង កាលពីចុង ខែ មករា ខណៈដែលមាន យុវវ័យជាង ២,០០០ នាក់ បានចុះឈ្មោះ។ រហូតមក ដល់ថ្ងៃទី ០១ ខែកុម្ភៈនេះ ក៏មាន ការប្រកាស លទ្ធផល វគ្គដំបូង ដោយជ្រើសរើស តែ ៣០០ នាក់ ហើយនឹងជម្រុះភ្លាមៗ យកតែ ប្រុស ២៤នាក់ និងស្រី ២២នាក់ សម្រាប់ ទៅប្រលង នៅវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ។

អ្វីដែល កាន់តែ រំជើបរំជួល និងមាន ការទន្ទឹមរងចាំ ទស្សនា ពីសំណាក់យុវវ័យនោះ បានមកដល់ហើយ គឺកាលពីថ្ងៃទី ២៦ មុននេះ វគ្គ ជម្រុះ ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ដែលយក តែ ប្រុស ១៤ នាក់ និងស្រី ១៤នាក់ បានធ្វើឡើង ដោយមាន ការផ្សាយផ្ទាល់ និង មានគណៈកម្មាធិកា ជាអ្នក សម្រេចចិត្ដ ជម្រុះចោល បន្ទាប់ពី ទស្សនា បេក្ខជន និងបេក្ខនារី ទាំង ៤៦នាក់ រាំចង្វាក់ ទាន់សម័យ និង ការបង្ហាញម៉ូត ដែលមាន ការឧបត្ថម្ភ ពី ហាង លក់សំលៀក បំពាក់ Little Fashion ៕



វីដេអូ៖

ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]