ភ្នំពេញ  ៖  ក្មេងស្ទឹងទំនើង៣នាក់ ដែល បង្កភាពអនាធិបតេយ្យ ដេញកាប់ប្រហារ គ្នាតាមដងផ្លូវរហូត ដាច់ស្លឹក ត្រចៀក កាល ពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្បែរ ភោជនីយ ដ្ឋានយ៉ាង ចូវ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោយ ពីពួកគេ បានធ្វើសកម្មភាព នៅមុខវិទ្យាស្ថាន ជាតិអប់រំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ក្មេងទំនើងទាំង៣នាក់នេះ រួមជាមួយបក្ខពួក ប្រដាប់ដោយ កាំភ្លើងជ័រ ដាវ បានជិះ ម៉ូតូដេញកាប់ គ្នាយ៉ាង ប្រសេចប្រសាច ធ្វើឱ្យមានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមដងផ្លូវ ។

ភ្លាមៗ កម្លាំងសមត្ថកិច្ច បានទៅជួយអន្ដរាគមន៍ ចាប់ក្មេងទំនើង៣នាក់ ព្រមទាំងដកហូត បានវត្ថុតាង ជាកាំភ្លើងជ័រ និងដាវមួយ ចំនួនផងដែរ ។

ក្រោយការឃាត់ខ្លួនក្មេងទំនើងទាំង៣ នាក់នេះ ត្រូវបានប្រគល់ទៅឱ្យនគរបាល ការិយាល័យព្រហ្ម ទណ្ឌក្រុង ដើម្បីយក ទៅសួរនាំនិង ចាត់ការតាមផ្លូវច្បាប់ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]