តៃវ៉ាន់៖ និស្សិតវ័យ២២ ឆ្នាំម្នាក់ បានយកសាំងចាក់ដុតសំលាប់ខ្លួនឯង នៅក្បែរផ្ទះរបស់គេ ដែលស្ថិតនៅ ទីប្រជុំជន Fenyuan លើកោះ តៃវ៉ាន់ បន្ទាប់ពីឪពុក ដេញឲ្យរូបគេ ឈប់លេង ហ្គេម អនឡាញហើយ ចូលទៅគេង។


និសិ្សតវ័យ ២២ ឆ្នាំឈ្មោះ Xue Zhenjun ដែលចាក់សាំងដុតសំលាប់ខ្លួន 

ក្មេងប្រុសជំទង់ជានិស្សិត នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Chienkuo ខាងលើ មានឈ្មោះថា Xue Zhenjun បាននឹង កំពុងជក់ លេងហ្គេម ហើយ ខណៈនោះ ឪពុករបស់គេបាន គោះទ្វារ និងប្រាប់ ឲ្យចូលទៅគេង។ បន្ទាប់មក ជម្លោះតឹងសរសៃរ.ក រវាង ឪពុកនិងកូនទាំង២ ក៏បានកើតឡើង ហើយឪពុក របស់គេក៏ ដើរចេញពី បន្ទប់ផុតទៅ។ នៅថ្ងៃបន្ទាប់បុរសជា ឪពុកបានបាត់ Xue ហើយ នៅពេល គាត់ទៅ មើលនៅក្នុង ហ្គារ៉ាស់ ក៏មិនឃើញ ម៉ូតូរបស់គេដែរ ថែមទាំងបាត់សាំង ២ធុងទៀត។

អ្វីដែលគួរឲ្យរន្ធត់ចិត្តបំផុតនោះគឺ នៅពេលដែល ចេញទៅតាមរកកូន គាត់ក៏បានប្រទះឃើញ សាកសពរបស់ Xue ឆេះខ្លោច ចំងាយ ប្រហែល៣០០ ម៉ែត្រពីផ្ទះ ដោយមានធុងសាំងទទេ ចំនួន ពីរ នៅក្បែរសាកសព។ ប៉ូលិសដែល កំពុងធ្វើការ ស៊ើបអង្កេត លើករណី នេះបានឲ្យដឹងថា Xue គឺរងសំពាធ ពីការសិក្សា និងការស្វែង រកការពារធ្វើ ហើយដោយមាន ជម្លោះ ជាមួយឪពុកផង ទើបធ្វើឲ្យគេ សំលាប់ខ្លួនដូច្នេះ៕


សាកសពរបស់ Xue Zhenjun ដែលប្រទះឃើញចំងាយ៣០០ម៉ែត្រ ពីផ្ទះ

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]