តាមពិតទៅ តើរ៉ូបនេះមាន ពណ៌អ្វី? មានអ្នកខ្លះ មើលឃើញថា ជា ពណ៌ស និងពណ៌មាស អ្នកខ្លះទៀត ឃើញពណ៌ ខៀវ និងខ្មៅ ហើយអ្នក ផ្សេងទៀត មើលឃើញ ពណ៌ផ្សេងពីនេះ ខណៈដែលមាន មនុស្ស ១០លាននាក់ កំពុងចែកចាយ និង វែកញែក យ៉ាងក្ដៅគគុក នៅក្នុងបណ្តាញ ទំនាក់ទំនង សង្គមនានា ថា តើ រ៉ូបនេះ មានពណ៌អ្វី ឲ្យពិត ប្រាកដ?

 
រ៉ូប ដែលកំពុងតែ ធ្វើឲ្យមនុស្សជាច្រើន វែកញែក ពីពណ៌

សំណួរបែប វិទ្យាសាស្រ្តសួរថា ហេតុអ្វីបាន ជាមនុស្សមើល ឃើញពណ៌នៃរ៉ូប មួយនេះ ខុសៗគ្នា? តាមសំដី របស់លោក Beau Lotto ដែលជា សាស្រ្តាចារ្យ ផ្នែកណឺរ៉ូន នៃសាកល វិទ្យាល័យ ឡុនដុន បានបកស្រាយថា “ខួរក្បាលរបស់ យើងមានការ វិវត្តន៍ដោយ មិនអោយ មើលឃើញច្បាស់ លាស់នោះទេ ប៉ុន្តែអាចអោយ យើងមើលឃើញ ចំណុចខុសគ្នា នៃវត្ថុនិមួយៗ” “ឧទាហរណ៍ ដូចជាពណ៌ ដែលបង្ហាញ ចេញ នៅក្រោមពន្លឺ ថ្ងៃមើលឃើញ ខុសពីពណ៌ ដែលមើលឃើញ ក្រោមពន្លឺភ្លើង តាមដងផ្លូវ ដូច្នេះខួរក្បាល របស់យើង មិនផ្តោត ទៅលើពណ៌ នោះទេ តែវាផ្តោតទៅ លើ ទំនាក់ទំនង រវាងពណ៌ ទាំងនោះទៅវិញ”។ Lotto និយាយទៀតថា “យើងអាចបាន ត្រឹមតែប៉ាន់ស្មាន” ថាតើហេតុអ្វី បានជាអ្នកខ្លះ មើលឃើញ ពណ៌ខៀវ ឯអ្នកខ្លះទៀត មើលឃើញ ពណ៌ស។ វាអាចថា មកពីអ្នកខ្លះ ផ្តោតអារម្មណ៍ ទៅលើតែ ទំនាក់ទំនង នៃភាពខុសគ្នា រវាងពណ៌ នៃរ៉ូបនោះ ឯអ្នកខ្លះទៀត មើលផ្តោតទៅ លើភាពខុសគ្នា រវាងពណ៌ របស់រ៉ូបនិង ផ្ទៃខាងក្រោយ ហើយអ្នកខ្លះ ទៀតយកពណ៌ របស់អេក្រង់ កុំព្យូទ័រទៅ ភ្ជាប់នឹងផ្ទៃ បន្ទប់ដែលនៅ ជុំវិញយកមកគិត។

វាគ្រាន់តែ ជាការបកស្រាយ បែបវិទ្យាសាស្រ្ត ប៉ុណ្ណោះ ប៉ុន្តែក៏ហាក់ ដូចជាមិនបាន បកស្រាយពេញ លេញថាហេតុអ្វី បានជា រ៉ូបនេះប្តូរពណ៌ បែបនេះទេ។

ទោះជាយ៉ាងណា រឿងមួយបាន កើតឡើងក្រោយ ពីអាពាហ៍ពិពាហ៍ របស់គូស្នេហ៍ មួយគូបាន រៀបចំឡើង ហើយម្តាយ របស់កូនក្រមុំ សួរទៅកូន ក្រមុំថាយល់ យ៉ាងណា ចំពោះរ៉ូប មួយនេះ ប៉ុន្តែស្រាប់ តែកូនក្រមុំ និងកូនកម្លោះ មើលឃើញពណ៌ នៃរ៉ូបនោះ ខុសគ្នា។ ជាមួយគ្នានោះ ពួកគេក៏ បង្ហោះរូបនេះ ចូលក្នុងហ្វេសប៊ុក ដើម្បីសួរ មិត្តភក្តិ។ ហើយមិត្តភក្តិ របស់ពួកគេ ក៏បង្ហោះរូបនេះ ដើម្បីចង់សួរ ទៅអ្នកដទៃ បន្តទៀតថា តើរ៉ូបនេះ មានពណ៌ សនិង ទឹកមាស រឺពណ៌ខៀវ និងខ្មៅ ប៉ុន្តែចម្លើយ ដែលពួកគេ ទទួលបាន គឺសុទ្ធតែ ខុសៗគ្នា ហើយពួកគេ មិនដឹងថា តើការពិភាក្សា គ្នានេះនឹង អាចរីកធំ ដល់ប៉ុណ្ណា ទៀតទេ។

សូមទស្សនាវីដេអូខាងក្រោមៈ

ចុះទស្សនិកជន ខ្មែរឡូតវិញ មើលឃើញរ៉ូប នេះមានពណ៌អ្វី ចង់ដឹងថា មើលឃើញ ដូចគ្នារឺទេ ចុចផ្តល់មតិខាងក្រោមៈ

ប្រភពៈ BBCNews

ដោយៈ Arex

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]