រាជធានីភ្នំពេញ៖ នារីម្នាក់ត្រូវបាន ចោរដៃឆៅម្នាក់ជិះម៉ូតូមួយគ្រឿងតាមពីក្រោយ រហូតដ៏ក្បែរប៉ុស្តិ៍ផ្សារដើម ក៏បានធ្វើសកម្មភាពឆក់យក កាបូបលុយពីរនារីរងគ្រោះ ខាងលើបានដោយសុវត្ថិភាព ខណៈពេលនារីរងគ្រោះ កំពុងជិះរ៉ឺម៉កតាមផ្លូវ អ្វីដែរធ្វើអោយនារី រងគ្រោះហួសចិត្តនោះគឺនៅពេលនោះ នាងបានស្រែកអោយប៉ូលិសប៉ុស្តិ៍ ផ្សារដើមគនៅក្បែរនោះជួយអន្តរាគមន៍ ចាប់ចោរដៃឆៅម្នាក់នោះដែរ តែបែរជាលោកប៉ូលីសប៉ុស្តិ៍២ទៅ៣នាក់ នោះបែរជាអង្គុយធ្វើប្រងើយហាក់ ដូចជាគ្មានរឿងអ្វីកើតឡើងបើ ទោះបីជានារីរងគ្រោះប្រឹង ស្រែកស្ទើរតែបែកបំពង់.កទៅហើយ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅមុខក្រុមហ៊ុនស្មាត តាមបណ្ដោយ ផ្លូវលេខ ២១៥ ស្ថិតក្នុងសង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក ។

ក្រោយពេលកើតហេតុ បុរសម្ចាស់រ៉ឺម៉ក ក៏នាំនារីរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៏នគរបាលរដ្ឋបាល សង្កាត់ផ្សារដើមគរ ពេលដែល ជនរងគ្រោះទៅដល់សមត្ថកិច្ច ធ្វើជាសួរនាំបន្ទិចបន្ទួច រួចក៏នាំគ្នាធ្វើជាជិះចេញដើរល្បាត ហើយព្យាយាមបិតបាំងព័ត៌មាន មិនឲ្យអ្នកយកព័ត៌មាន ចុះផ្សាយពីហេតុការណ៍ ខាងលើនោះទេ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]