ភ្នំពេញ៖ តារាស្រីរាងខ្ពស់ស្រឡះ ទើបតែជួបប្រទះស្នេហាបែកបាក់ កញ្ញា ទឹម រដ្ឋា ក្រោយពី បានផ្តាច់ ចំណងស្នេហ៍ ប្រេះស្រាំ ពីអតីត សង្សារ ជនជាតិប៉ាគីស្ថាន លោក Zaky ភ្លាម នាងក៏ប្រញាប់ ប្រញាល់ បង្ហាញឈុត ស្រើបស្រាល ដោយនាង បានថត រូបបញ្ចេញ ភាពសិច ស៊ីឱបរឹត អេនអន ជាមួយ តារាសម្តែង អេនឌី ក្នុងបំណងចង់ បញ្ចើចបញ្ចើ បញ្ឈឺចិត្ត អតីតគូស្នេហ៍ ។

ថ្មីៗនេះ បន្ទាប់ពីតារាសម្តែង និងជាតារាបង្ហាញម៉ូដកញ្ញា ទឹម រដ្ឋា បានបញ្ចប់ចំណង ស្នេហ៍ផ្អែមល្ហែម ជាមួយអតីត គូស្នេហ៍ រួចភ្លាម នាងក៏ចេញ មុខទទួលការងារសិល្បៈ គ្រប់ទី កន្លែងទទួល ថតគ្រប់ឈុត ជាពិសេស គឺការថត បែបសិចស៊ី និងឱបរឹតជាមួយ តារាប្រុសៗ មិនញញើតដៃឡើយ ។

តារាស្រីដែលទើបតែជួបរឿងប្រេះស្រាំស្នេហា ហើយថ្មីៗកញ្ញា ទឹម រដ្ឋា បានរំលេច រូបថតជា ច្រើនសន្លឹក បង្ហាញពីការ ស្លៀកពាក់ សិចស៊ីបង្ហាញសាច់ដើមទ្រូង បញ្ចេញ សាច់លើក្រោម ឱបរឹតស្រើប ស្រាលជាមួយ តារាប្រុសលោក អេន ឌី ដោយមិនខ្វល់ ពីក្រសែភ្នែក ដែលសម្លឹងមើល ពួកគេឡើយ ។ ចង់ដឹងថា តារាស្រីខ្ពស់ស្រឡះ រូបនេះ បញ្ចេញកាយ វិការសិចស៊ី ជាមួយបុរសសង្ហារ ដែលបានប៉ះ ប្រាណស្រីស្អាត ជាច្រើនដួងលោក អេនឌី ឡូយ អស់ស្ទះកម្រិតណា?



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]