ភ្នំពេញ៖ តារាកំប្លែងមាឌល្អិត តែសម្ដីខ្លាំង នាយ ក្រិន មានឈ្មោះពិតថា ទេស សុជន ត្រូវបានគេ ដឹងជាទូទៅថា បានបែកបាក់ ប្រពន្ធទី១ ស្របច្បាប់ត្រឹមត្រូវ ក្រោមអំណាច សាលក្រមតុលាការ ខណៈកូនត្រូវ បានទៅលើនាង ហ៊ិន ចាន់ធឿន ហៅ សុវណ្ណរ៉ា រួមទាំងមាន ការបែងចែក ទ្រព្យសម្បត្តិ គ្នាទៀតផង ។

ក្រោយពីលែងលះ ប្រពន្ធដែល ដែលមានស្រុកកំណើត នៅក្រុងព្រះសីហនុ រួចមក លោក ទេស សុជុន លែងនិយាយ ឬផ្ដល់បទសម្ភាសន៍ ណាមួយ ជាមួយអ្នក កាសែតឡើយ ថែមទាំងគេច ពីកាមេរ៉ា ដូចគេគេច គ្រាប់ផ្លោងអ៊ីចឹង ។ កាលពីចុងឆ្នាំ ២០១៤ កន្លងទៅ គេបានឮដំណឹង បែកធ្លាយថា នាយក្រិន បានប្រពន្ធទី២ ឈ្មោះ យ៉ាយ៉ា ថែមទាំងមាន កូនមួយ ជាចំណងដៃ នឹងគ្នាទៀតផង ខណៈពួកគេ ទាំងពីរ មិនបានរៀបការ ត្រឹមត្រូវទេ ព្រោះគ្មានលុយការ ក៏នៅជាមួយ គ្នាតែម្ដង ។

បន្ទាប់ពីកូនទី២ នាយក្រិនធំ ស្ទើរប៉ុនខ្លួនទៅហើយ ទើបធ្លាយដំណឹងថ្មី ទៀតមកថា នាយ ក្រិន កំពុងតែត្រៀម រៀបការ ប្រពន្ធទី២នេះ ដែលកម្មវិធីមង្គល នឹងរៀបចំក្នុង ពេលឆាប់នេះ តែមិនធ្វើក្នុង ទ្រង់ទ្រាយ ធំដុំពេកទេ សំខាន់គ្រាន់តែចង់ លើកមុខលើកមាត់ ប្រពន្ធរបស់ ខ្លួនថា ជាស្ត្រីមានខាន់ស្លា កុំឲ្យញាតិថា គ្មានខាន់ស្លា ។

មតិអ្នកសិល្បៈជាច្រើន ក៏ដូចជាទស្សនិកជន បានយល់ថា រឿងប្រពន្ធកូន បានក្លាយជារឿង គួរឲ្យញញើត បន្ទាប់ពីនាយ ក្រិន បែកបាក់ ប្រពន្ធទី១ ដោយសារហេតុផល មិនចុះសម្រុងនឹងគ្នា រួចក៏បែងចែក ទ្រព្យសម្បតិ្ត ដោយទ្រព្យភាគច្រើន ជាកម្លាំងញើសឈាម របស់នាយក្រិន ជាអ្នករកយ៉ាង លំបាកម្នាក់ឯង ដូច្នេះ នាយ មិនចង់ជួបរឿង ដដែលៗ ឡើយ ៕

មើលរូបភាពមុន ថ្ងៃអាពាហ៍ពិពាហ៍ នាយក្រិន មកដល់ ស្អាតកម្រិតណា?







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]