ជាការពិត បុរសគ្រប់រូបតែងតែប្រាថ្នាចង់បាន នូវសាច់ដុំក្បាលពោះ៦ផ្នត់ ព្រោះវាអាចធ្វើឲ្យ រូបរាងកាន់តែសង្ហារ ទ្វេរមួយកម្រិតទៀត។ ក្នុងនោះដែរ បុរសភាគច្រើន និយមទៅហាត់ប្រាណ ដើម្បីអាចទទួលបាន នូវសាច់ដុំក្បាលពោះបែបនេះ ប៉ុន្តែទន្ទឹមនឹងការហាត់នេះដែរ ក៏មាន អាហារសំខាន់ៗ មួយចំនួន អាចជួយឲ្យអ្នកបន្ថែមផងដែរ ឲ្យទទួលបាន នូវសាច់ដុំ ក្បាលពោះ យ៉ាងឆាប់រហ័ស៖

១) ទឹកក្រឡុកបន្លែ៖ ដូចអ្នកបានដឹងស្រាប់ហើយថា បន្លែមានប្រយោជន៍ច្រើនណាស់ សម្រាប់សុខភាព ព្រោះផ្ទុកទៅដោយ ជាតិវីតាមីន។ បន្ថែមពីនេះទៅទៀត អ្នកក៏ អាចកិនក្រឡុកបន្លែ យកមកពិសារក៏បាន ប្រសិនបើអ្នកមិនចង់ទទួលទាន បែបស្រស់ៗ។ ជាពិសេសទៀតនោះ បន្លែដែលមានពណ៍បៃតង  វាអាចជួយ អ្នកឲ្យមាន សាច់ដុំក្បាលពោះ៦ផ្នត់ បានយ៉ាងឆាប់រហ័សផងដែរ ប្រសិនបើអ្នក ព្យាយាមទទួលទាន រឺក៏ពិសាជាក្រឡុកជាប្រចាំ។

២) ផ្សិត៖ ផ្សិតជាអាហារដ៏ល្អមួយ សម្រាប់អ្នកចង់បាន នូវសាច់ដុំក្បាលពោះ៦ផ្នត់ ព្រោះវាសម្បូរ ទៅដោយវីតាមីន និងសារធាតុចិញ្ចឹមខ្ពស់។ ជាពិសេសទៀតនោះ វាមិនត្រឹមតែសម្បូរនូវ ជាតិវីតាមីន ប៉ុណ្ណោះទេ ថែមទាំងជួយឲ្យក្រពះរបស់អ្នក មានអារម្មណ៍ថាឆ្អែតផងដែរ។

៣) ត្រីធូណា៖ ចំពោះត្រី ពិតជាអាចជួយអ្នក ទាំងសុខភាព និងសម្រស់បាន។ ជាពិសេសគឺ ត្រីធូណាតែម្តង ព្រោះជាត្រីម៉្យាងជួយ ឲ្យអ្នកសម្រេច បំនង ដែលចង់បាន សាច់ដុំក្បាលពោះ៦ផ្នត់ ដោយសារតែវាសម្បូរទៅដោយ ជាតិប្រូតេអ៊ីន និងគ្មានសារធាតុធាត់។

៤) ស៊ុត៖ ចំពោះស៊ុត បានផ្ទុកនូវសារធាតុអាស៊ីតអាមីណូ ដែលជួយផ្គត់ផ្គង់សាច់ដុំរបស់អ្នក បានយ៉ាងល្អ។ បន្ថែមពីនេះទៅទៀត ស៊ុតគឺមាន ប្រយោជន៍ សម្រាប់រាងកាយរបស់អ្នកច្រើនជាង អាហារ រឺក៏ភេសជ្ជៈផ្សេងៗផងដែរ។

៥) សាច់មាន់អត់ជាប់ខ្លាញ់៖ ចំពោះសាច់មាន់អត់ជាប់ខ្លាញ់ អាចជួយពង្រឹងសាច់ដុំ បានយ៉ាង មានប្រសិទ្ធភាព និងជួយធ្វើឲ្យក្តីស្រមៃរបស់អ្នក ដែលចង់ បានសាច់ដុំ ក្បាលពោះ ក្លាយជា ការពិត។ ក្នុងនោះដែរ ទ្រូងមាន់ដែលអត់ជាប់ខ្លាញ់ ក៏ជាមិត្តដ៏ល្អបំផុត សម្រាប់អ្នកផងដែរ។

ជាមួយគ្នានោះដែរ អាហារដែលអ្នក គួរតែបញ្ឈប់នោះ ដើម្បីទទួលបាន នូវសាច់ដុំក្បាលពោះ ៦ផ្នត់មានដូចជា៖

គ្រឿងស្រវឹង នំប៉័ងស បាយស ផាស្តារ (Pasta)ស  សូកូឡា ការ៉េម របស់ដែលមានជាតិផ្អែម អាហារចៀន បំពង ភេសជ្ចៈផ្អែមៗ អាហារខ្លាញ់  អាហារសម្បូរសាច់ច្រើន ប័រ អាហារវេចខ្ចប់ជាដើម៕



ប្រភព bodynsoul

ដោយ៖ កា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]