កណ្តាល: យុវជនម្នាក់ញៀនថ្នាំ ឡើងវង្វេងវង្វាន់ បានចងកសម្លាប់ខ្លួន កាលវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៥ ស្ថិតនៅភូមិ ពពាលខែ ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

អ្នកស្រី ចាន់ សេថា ដែលត្រូវជាម្តាយ បាននិយាយថា កូនគាត់ធ្លាប់យក ទៅដាក់មណ្ឌលកែប្រែ ២-៣ដង រួចមកហើយ គាត់ថា នៅវេលាម៉ោង ជាង២យប់ គាត់ក្រោកពីដំណេក បើកមុងកូនមើល ស្រាប់តែបាត់ កូនពីមុង ក៏នាំគ្នាដើររក បានឃើញចង-ក នឹងខ្សែអង្រឹង ជាប់ដើមមៀន ។

បើតាមលោក ប៉ា សំអិត អធិការស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទូច ច័ន្ទវិសាល អាយុ ២៧ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឃុំកើតហេតុ ។

លោកអធិការ បានបន្តថា សមត្ថកិច្ចចុះទៅ ធើ្វការត្រួតពិនិត្យ ឃើញថា ជនរងគ្រោះចង-ក ស្លាប់មែនសមត្ថកិច្ច ប្រគល់ សពជូនក្រុមគ្រួសារ ធើ្វបុណ្យតាម ប្រពៃណី ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]