ឧត្តរមានជ័យ៖ នៅរសៀល ថ្ងៃទី២៧ ខែកុម្ភៈ នេះ អ្នកនិយមប្រើប្រាស់ ហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំង បន្ទាប់ពី បានឃើញ ហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ហ៊ុយហ្សូ ដឹកទំនិញ បុកជា មួយនឹង រថយន្តវីហ្គោ បណ្តាលឲ្យ មនុស្សជាច្រើន រងរបួស ធ្ងន់-ស្រាល និងកុមារីម្នាក់ ស្លាប់ដាច់ក្បាល ចេញពីខ្លួន គួរឲ្យ រន្ធត់បំផុត។

បើតាមអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ម្នាក់ ដែលបានបង្ហោះ រូបភាព នៃហេតុការណ៏ គ្រោះថ្នាក់នោះ បានបង្ហាញ ឲ្យឃើញថា ពិតជាគួរឲ្យរន្ធត់ និងតក់ស្លុត មែនទែន ខណៈស្រ្តីម្នាក់ ទំនងជាម្តាយ កុមារីរងគ្រោះ បានអង្គុយ យំអោប សពកូន និងបុរស ម្នាក់ទៀត ទំនងជាឪពុក បានឈរ អោបក្បាល ដែលដាច់ចេញ ពីខ្លួនកុមារីនោះ។ ជាមួយគ្នានេះដែរ មានមនុស្សជាច្រើន បានរងរបួស ធ្ងន់-ស្រាល ខណៈរថយន្តវីហ្គោ បានទទួលរង ការខូចខាត ទាំងស្រុង។

អ្នកប្រើប្រាស់ ហ្វេសប៊ុក ដែលបង្ហាញរូបភាពនោះ បានប្រាប់ឲ្យដឹងថា ហេតុការណ៏នេះ បានកើតឡើង ដោយសារតែ ការបើកបរ ក្នុងល្បឿនលឿន នៅចំណុច ផ្លូវកោង ខណៈភាគីរងគ្រោះ ដែលជិះក្នុងរថយន្ត វីហ្គោ គឺជាអ្នកភ្នំពេញ។ រីឯអ្នកបើកបរ និងព្រូរថយន្ត ហ៊ុយហ្សូ បានរត់គេចខ្លួន បាត់ស្រមោល បន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ។

យ៉ាងណាមិញ ការពិត នៃហេតុការណ៏គ្រោះថ្នាក់ ចរាចរនេះ បានកើតឡើង យ៉ាងណានោះ នៅមិនទាន់ បានដឹងច្បាស់ នៅឡើយទេ បើសិនជា ប្រិយមិត្ដណាម្នាក់ ដឹងពីព័ត៌មាន លំអិត សូមទាក់ទង មកកាន់ ខ្មែរឡូត តាមរយៈលេខ ទូរស័ព្ទ 093868723 ៕







ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]