ខេត្តព្រះសីហនុ៖ តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារកោះសន្តិភាពបានឲ្យដឹងថានៅវេលា ម៉ោង១១ និង៣០ យប់ ថ្ងៃទី ២៦ ខែ កុម្ភៈ ២០១៥ មាន ករណី ផ្ទុះអាវុធ ដោយជនមិនស្គាល់ អត្តសញ្ញាណបាន ដកកាំភ្លើងបាញ់ ទៅលើជនជាតិរុស្ស៊ី បណ្តាលឲ្យខ្ទាតទៅ ចំអ្នកធ្វើ ដំណើរ តាម ដងផ្លូវរង របួសម្នាក់ នៅមុខកាស៊ីណូ កំពង់សោមស៊ីធី ស្ថិតនៅតាម បណ្តោយវិថី ឯករាជ ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យ៉ាងនោះសមត្ថកិច្ចកំពុងតែតាមប្រម៉ាញ់រកខ្មានកាំភ្លើងយ៉ាង យកចិត្តទុកដាក់ ហើយសមត្ថកិច្ចមិនទាន់ ដឹងមូលហេតុនៃ ការផ្ទុះអាវុធនេះ បណ្តាលមកពី អ្វីនៅឡើយ នោះទេ ៕



 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]