កំពង់ធំ ៖ បុរសម្នាក់ ដោយសារតែ ខឹងខ្លាំងពេក ចំពោះសកម្មភាព ឪពុកក្មេកចុង តែងតែបង្ក រឿងហេតុ ផឹកស្រវឹង វាយតប់ជាប្រចាំ និងមានចេត នាំប៉ុនប៉ង បៀតបៀន ប្រពន្ធរបស់ ខ្លួនទៀតនោះ បានបង្ខំចិត្តចាក់ រហូតដល់ស្លាប់ តែម្តង។

ហេតុការណ៍ អំពើឃាតកម្មរបស់ ខាងលើនេះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ កាលពីវេលា ម៉ោង ប្រមាណ ៩៖៣០នាទី យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅ ភូមិឥន្ទ:កុមារ ឃុំកំពង់ស្វាយស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។

យ៉ាងណាក៏ដោយ ជនបង្កត្រូវបានកម្លាំង នគរបាល ចាប់ខ្លួនបានភ្លាមៗ ខណៈជននេះបាន និងកំពុងជិះម៉ូតូ ឌុបប្រពន្ធ កូន ចង់រត់គេចខ្លួន។ មន្រ្តីនគរបាល ព្រហ្មទណ្ឌ ស្រុកកំពង់ស្វាយ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ុន អុក អាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុ ខាងលើ ដោយឡែក ឪពុកក្មេកចុង ឈ្មោះ បា យនប្រុស អាយុ៤៥ឆ្នាំ ។

មន្រ្តីនគរបាល បានបន្តទៀតថា «ជនសង្ស័យបាន ចាក់ទៅលើ ជនរងគ្រោះ ចំនួន៤-៥កាំបិត បណ្តាឲ្យស្លាប់ ជនរងគ្រោះ មូលហេតុ ជនរងគ្រោះ ស្រវឹងរករឿង វាយតប់ ជាប្រចាំ និងមានចេតនាប៉ុនប៉ង បៀតបៀនខ្លួនប្រាណ ប្រពន្ធជនសង្ស័យ» ។

ក្រោយកើតហេតុ ជនសង្ស័យ បាននាំប្រពន្ធកូន ជិះម៉ូតូរត់ តែកំលាំងនគរបាល មូលដ្ឋាន បានស្ទាក់ចាប់បាន នៅស្រុកស្ទោង វេលាម៉ោង ១២រំលង អាធ្រាត្រ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥។
ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបាន នគរបាល យកទៅសួរនាំ នៅអធិការដ្ឋាន នគរបាល ស្រុកកំពង់ស្វាយ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅ កាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]