ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យដែលបានចាប់រំលោភកុមារីម្នាក់ រួចសម្លាប់បំបិទមាត់ ត្រូវបានកម្លាំង សមត្ថកិច្ច នគរបាល ការិយាល័យ ព្រហ្មទណ្ឌ កំរិតធ្ងន់ របស់ស្នងការដា្ឋននគរបាល ខេត្តចាប់ខ្លួន បានហើយ កាលពីវេលា ម៉ោង៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី២៧ កុម្ភៈ ២០១៥នេះ នៅចំណុច រនាលភេ ស្ថិតក្នុង កំពង់បាស្រូវ ឃុំព្រៃគ្រី ស្រុកជលគីរី ខណៈ ដែលជននេះ បានគេចចូល ព្រៃសម្ងំលាក់ខ្លួន ១យប់១ថ្ងៃ ។

លោក ឌុច ចំរើន នាយនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់របស់ស្នងការដ្ឋានគរបាលខេត្តបាន និយាយថា ជនសង្ស័យ ខាងលើនេះ មានឈ្មោះ សូ ស៊ីម អាយុ៤០ឆ្នាំ ធ្លាប់មានប្រពន្ធ២- ៣ និងចុងក្រោយ មក មានប្រពន្ធ កូន១ រស់នៅ ភូមិកំពង់បាស្រូវ នេះ ។ លោកបានបន្តថា ក្រោយពី មានករណីចាប់ រំលោភក្មេងស្រី ហើយសម្លាប់ បំបិទមាត់ និងធ្វើឱ្យ មានការភ្ញាក់ ផ្អើលនៅព្រឹក ថ្ងៃទី២៦ កុម្ភៈ លោកឧត្តម សេនីយត្រី ប្រាក់ វុឌ្ឍី ស្នងការ នគរបាលខេត្ត បានដាក់បញ្ជា ឱ្យលោកដឹក នាំ កម្លាំងចុះស្រាវជ្រាវ បន្ទាន់ ហើយបាន ប្រមូលព័ត៌មាន និងវត្ថុតាង ទើបឈាន ដល់កំណត់ មុខសញ្ញា ដែលបានរត់គេច ខ្លួនចូលព្រៃ។

ក្រោយពីមានកិច្ចសហការល្អពីប្រជាពលរដ្ឋបានដឹងថា ជនសង្ស័យខាងលើកំពុងសម្ងំ លាក់ខ្លួន នៅចំណុចរនាលភេ ពេលនោះ កម្លាំងរបស់ លោកបានទៅព័ទ្ឋចាប់ខ្លួនបាននៅវេលា ម៉ោង៣ ទៀបភ្លឺ ថ្ងៃទី២៧ កុម្ភៈ នេះ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានត្រឹមតែសារភាពថា រូបគេពិតជាបានចាប់នាង រំលោភពិត មែន តែមិនបាន សម្លាប់ នោះទេ តែទោះយ៉ាងនេះក្តី ក៏សមត្ថកិច្ចបានកសាង សំណុំរឿងបញ្ជូនទៅ តុលាការតាម និតិវិធីច្បាប់ដែរ ។

គួររំឮកថា កុមារីរងគ្រោះអាយុ៨ឆ្នាំ នាងជាកូនទី៧ ក្នុងចំណោមបងប្អូន៨នាក់ មានម្តាយ ឈ្មោះ លីម ឡុន អាយុ៤១ឆ្នាំ  ឪពុកឈ្មោះ ស៊ីម សម្បត្តិ អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ កំពង់បាស្រូវ ត្រូវបាន ជនសង្ស័យខាង លើចាប់រំលោភ រួចសម្លាប់ បំបិទមាត់កាល ពីយប់ថ្ងៃទី២៥  ហើយត្រូវបានគេ ប្រទះឃើញធ្វើ ឱ្យមានការ ភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ២៦  និកុម្ភៈ ២០១៥ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]