ចិន៖ វាគឺជាការអនុវត្តន៍ បែបប្រពៃណីមួយ ដែលនិយោគជក ជាជនជាតិចិន ភាគច្រើន ជាទូទៅតែងតែ ចែក អំាងប៉ាវ ដល់ បុគ្គលិករបស់ពួកគេ កំឡុងពេល ប្រារព្ធពិធី បុណ្យចូលឆ្នាំចិន ។ តែប្រសិនបើ ក្រុមហ៊ុនមួយ មានបុគ្គលិក ធ្វើការរាប់ពាន់នាក់ តើនៅពេលចែក អាំងប៉ាវ នឹងមានសភាព ដូចម្តេចវិញទៅ?

យ៉ាងណាមិញ តាមប្រភពព័ត៌មាន បានឲ្យដឹងថា មានបុគ្គលិករាប់ពាន់នាក់ ធ្វើការក្នុងក្រុមហ៊ុន Tencent ជាក្រុមហ៊ុនបណ្តាញសង្គម ដ៏ធំមួយនៅចិន បានមកឈរតម្រង់ជួររាប់ម៉ោង ដើម្បីទទួលអាំងប៉ាវ ដែលចែកដោយផ្ទាល់ដៃពី លោក Pony Ma Huateng  ជាស្ថាបនិក ក្រុមហ៊ុននេះ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពី ការឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំចិន បានបញ្ចប់ទៅ។

ក្នុងនោះ មានរូបភាពមួយចំនួន ត្រូវបានបង្ហោះលើ គណនីផ្ទាល់ របស់ ក្រុមហ៊ុន Tencent លើបណ្តាញសង្គម Weibo បង្ហាញ ឲ្យឃើញថា មនុស្ស រាប់ពាន់នាក់ បានឈរតម្រង់ជួរ យ៉ាងវែងនៅខាងក្រៅ ការិយាល័យកណ្តាល របស់ក្រុមហ៊ុននេះ ដែលមានទីតាំង ក្នុងក្រុង Shenzhen ខេត្ត ក្វាងទុង ប្រទេសចិន។

ប្រភពព័ត៌មានដដែល បានឲ្យដឹងថា អាំង ប៉ាវ ដែលធ្វើការចែកជូនបុគ្គលិក មានដាក់ទឹកប្រាក់ពី ១០យ័ន ទៅ ១០០យ័ន ដែលគិតជាប្រាប់ដុល្លារ ត្រូវជាជិត ២ដុល្លារ ទៅ ១៦ ដុល្លារអាមេរិក។ ប៉ុន្តែ បុគ្គលិកភាគច្រើន មិនខ្វល់ពីចំនួនទឹកប្រាក់ ក្នុងអាំងប៉ាវនោះទេ ពីព្រោះពួកគេ មកឈររង់ចាំ ក្នុង រយៈពេលដ៏យូរនេះ ដោយសារតែពួកគេចង់ជួប ដោយផ្ទាល់ជាមួយ លោក Ma ជាម្ចាស់ក្រុមហ៊ុននេះ ពីព្រោះតែពួកគេ កម្របានជួប លោក  Ma ណាស់ នៅពេលធ្វើការងារក្នុងក្រុមហ៊ុន នេះបើតាមការប្រាប់ឲ្យដឹង ពីបុគ្គលិកម្នាក់ ដល់ប្រភពសារព័ត៌មាន ។ 

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Tencent គឺជាក្រុមហ៊ុន ដែលបានបង្កើតកម្មវិធីបណ្តាញសង្គម Wechat និង QQ ដែលមាន បុគ្គលិកធ្វើការ រហូតដល់ ២៤,៩៩៣ នាក់ គិតត្រឹម ខែឧសភា ឆ្នាំ២០១៤ ហើយបុគ្គលិកភាគច្រើន ធ្វើការ នៅការិយាល័យកណ្តាល នៅក្នុង ខេត្ត ក្វាងទុង នេះតែម្តង៕



បុគ្គលិកដែល ឈរតម្រង់ជួរចាំទទួលយក អាំង ប៉ាវ នៅការិយាល័យកណ្តាល របស់ក្រុមហ៊ុន

ស្ថាបនិក ក្រុមហ៊ុន Tencent លោក Pony Ma Huateng ពេលចែកអាំង ប៉ាវ ដល់បុគ្គលិក


រូបភាព អាំង ប៉ាវ ដែល ត្រូវបាន ចែកឲ្យបុគ្គលិក ទាំងអស់

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]