កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូង បានលុបបំបាត់ចោល ជាផ្លូវការ នៃច្បាប់ចាស់ ស្តីពីអំពើការផិតក្បត់ ដែលពីមុនមក ការផិតក្បត់អាចត្រូវកាត់ទោស ឲ្យជាប់គុកពីរឆ្នាំ តែឥឡូវនេះមនុស្សក្បត់ ទាំងឡាយកំពុងសាទរ ខណៈដែលច្បាប់លើសេចក្តីទុកចិត្តនេះ វាមានរយៈកាល យូរលង់ពេកហើយ សរុបមកគឺ ៦២ឆ្នាំ។ នៅថ្ងៃទី ២៦ ខែកុម្ភៈ នេះ តុលាការធម្មនុញ្ញ កូរ៉េខាងត្បូង បានលុបចោលច្បាប់នេះ ដោយហេតុផលថាវាជាការរំលោភលើ សិទ្ធិឯកជនផ្លូវភេទរបស់មនុស្ស និងធ្វើអោយបាត់បង់ឱកាសជាច្រើន។
តុលាការបាននិយាយថា "ការធ្វើទុក្ខទោសមនុស្ស ដោយប្រព្រឹត្ដអំពើផិតក្បត់លើផ្លូវភេទ ដោយស្មារតីសមីខ្លួន វាជាសេរីភាព ក្នុងឯកជនភាព។ ដូច្នេះឃ្លានេះគឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ"។
នេះជាលើកទីប្រាំហើយ ដែលច្បាប់នេះ ត្រូវបានពិនិត្យឡើងវិញ។ កាលពីមុន សមាជិកសភា បានគាំទ្រឃ្លាដ៏ចម្រូងចម្រាស់នេះ ដោយសារតែពួកគេបានជឿថា វាជួយរក្សាសណ្តាប់ធ្នាប់សង្គម និងការពារអាពាហ៍ពិពាហ៍។ ឥឡូវច្បាប់នេះ កំពុងត្រូវបាន ទុកជាមោឃៈ ក្នុងពេលដែលមនុស្ស ៥៤៦៦ នាក់ កំពុងត្រូវបានចោទប្រកាន់ ពីបទ នៃអំពើផិតក្បត់ ចាប់តាំង ពីខែតុលាឆ្នាំ ២០១១ មក។ ទោះជាយ៉ាងណា កម្រមាន ទោសជាប់ពន្ធនាគារអនុវត្ត សម្រាប់បទឧក្រិដ្ឋនេះ ដោយក្នុងឆ្នាំ ២០១៤ មានមនុស្ស៨៩២នាក់ ដែលជាប់ចោទ ពីបទអំពើផិតក្បត់ គ្មាននរណាម្នាក់ ជាប់ពន្ធនាគារឡើយ។ នេះជាជំហានមួយ ឆ្ពោះទៅរកសេរីភាពផ្លូវភេទ តែអ្នកផ្សេងទៀត មើលឃើញថានេះជាជំហាន ថយក្រោយចូលទៅក្នុងភាពអសីលធម៌ ខណៈអ្នកខ្លះទៀតគិតថា ការព្រឹត្ដអំពើផិតក្បត់ សមនឹងមានការកាត់ទោសជាប់គុក មួយដែលស្មើនឹងបទល្មើស ព្រហ្មទណ្ឌ ដូចជាការចាប់រំលោភ ជាដើម នេះបើតាមការ យល់ឃើញ ផ្សេងៗ របស់សាធារណៈជន។
ក្នុងនោះដែរក្រុមហ៊ុន ផលិតស្រោមអនាម័យ ដ៏ធំបំផុតរបស់ប្រទេសកូរ៉េ បានប្រារព្វពិធីអបអរសារទរ ការផ្លាស់ប្តូរផ្នែកច្បាប់នេះ ហើយពួកគេកំពុង មើលឃើញ តម្លៃភាគហ៊ុន រីកចម្រើនកាន់តែខ្លាំង។ ភាគហ៊ុនបានកើនឡើង ១៥% ជារៀងរាល់ថ្ងៃ ដែលកំណត់ដោយ KOSDAQ៕
សូមទស្សនាវីដេអូ៖
រូបភាពតំណាង នៃស្រោមអនាម័យ
ប្រភព allkpop
ដោយ Luhan
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]