ភ្នំពេញ៖ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៥ ក្រុមហ៊ុន Polaris Mobile International បានប្រារព្ធ ពិធី សម្ពោធ ទូរស័ព្ទស្មាតហ្វូន InFocus ជាផ្លូវការ នៅឯ សណ្ឋាគារ អ៊ិនធ័រខន ក្នុងរាជធានី ភ្នំពេញ។

សម្រាប់ ពិធីនេះ ក៏មានវត្ដមាន លោក Peter Ang ដែលជានាយកប្រតិបត្តិ ក្រុមហ៊ុន Polaris Device Singapore និង ជាភ្ញៀវកិតិ្តយស ជាច្រើន ដូចជា ដៃគូរអាជីវកម្ម ម្ចាស់ ហាងទូរស័ព្ទ និង អ្នកសារ ព័ត៌មានផ្សេង។ ជួបជាមួយនឹង លោក ជា មុនី ដែល ជា នាយក ប្រតិបត្តិក្រុមហ៊ុន Polaris Mobile International បានមានប្រសាសន៍ថា "ក្រុមហ៊ុន Polaris Mobile International យើងខ្ញុំទទួល បានសិទ្ធិ ចែកចាយផ្ដាច់មុខ ទូរស័ព្ទ InFocus សម្រាប់ទីផ្សារព្រះរាជាណា ចក្រកម្ពុជា។ InFocus ជាម៉ាកយីហោរបស់ សហរដ្ឋអាមេរិក ដែលឈានមុខ ផ្នែកផលិតផល បញ្ចាំង Slide(LCD Projector) និងបានពង្រីក អាជីវកម្មមកផលិតស្មាតហ្វូន InFocus នៅឆ្នាំ២០១៣ ដោយចាប់ដៃគូរ ជាមួយក្រុមហ៊ុន Foxconn International Holdings Mobile ដែលជា អ្នកផលិតទូរស័ព្ទ Smart Phone លេខ1នៅលើ ពិភពលោក។ InFocus ផ្តល់ជូន អតិថិជននូវ ទូរស័ព្ទ3ម៉ូឌែល មានរាងស្អាត គួរឲ្យទាក់ទាញ គុណភាពខ្ពស់ ងាយស្រួលប្រើ និងមានតម្លៃសមរម្យ។ ខ្ញុំសង្ឃឹមថា វត្តមានរបស់ InFocus នៅកម្ពុជានាថ្ងៃ នេះនឹងផ្តល់នូវ ជំរើសថ្មីមួយទៀត សម្រាប់អាជីវករ អ្នកលក់ ទូរស័ព្ទ និងអតិថិជន កម្ពុជាគ្រប់រូបដើម្បី សាកល្បង នូវបច្ចេកវិទ្យា ថ្មីៗបំផុត។ ឆ្លៀតក្នុងឱកាស នេះខ្ញុំសូមថ្លែង អំណរគុណដល់លោក លោកស្រី ជាម្ចាស់ហាង ទូរស័ព្ទទាំងអស់ ដែលបាន គាំទ្រទូរស័ព្ទ InFocus នាពេលកន្លងមក បើទោះជាពុំ ទាន់មាន សកម្មភាពផ្សព្វផ្សាយ ពាណិជ្ជកម្ម នៅលើទីផ្សារ ក៏ដោយ ក៏មាន អាជីវករជាច្រើន បានជាវ ផលិតផល InFocus ដាក់លក់ក្នុង ហាងមុនពិធី សម្ពោធ នេះទៅ ទៀត។ រហូតដល់ថ្ងៃនេះ InFocus មានលក់នៅតាម បណ្តាហាង ទូរស័ព្ទជាច្រើន នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានាដូចជា កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ហើយនៅ សប្តាហ៍ក្រោយនេះ នឹងមានលក់នៅ បណ្តាខេត្តដទៃ ទៀតទូទាំងព្រះរាជា ណាចក្រកម្ពុជា ជាពិសេសទៅទៀត នឹងមានលក់ នៅហាង Smart shop នៅភ្នំពេញផងដែរ។ ជាមួយគ្នានេះ ផងដែរ ដើម្បីត្រៀម លក្ខណៈឆ្លើយ តបនឹងភាពចាំបាច់ នាពេលខាង មុខយើង ខ្ញុំក៏បានបងើ្កត មជ្ឍមណ្ឌល តាំងលក់និង ជួសជុល(Showroom & Service Center) ដែលមានទីតាំង អាគារលេខ 461 មហាវិថី ព្រះមុនីវង្ស នៅចន្លោះអាគារ Phnom Penh Tower និងស្តុបពេទ្យចិន ដើម្បីបង្ក លក្ខណៈងាយ ស្រួល ដល់អតិថិជន និងអាជីវករ ដើម្បីទទួលបាន នូវសេវាកម្ម អតិថិជន ដែលមានលក្ខណៈ ស្តង់ដារ។ ខ្ញុំក៏ សូមអរគុណ ផងដែរចំពោះ អតិថិជន និងមិត្តភត្តិ ដែលបាន គាំទ្រទូរស័ព្ទ InFocus ដោយផ្លាស់ ប្តូរពី ទូរស័ព្ទចាស់របស់គាត់មកប្រើ InFocus ហើយក្លាយ ជាអតិថិជន InFocus រហូតដល់ ពេលនេះ។ តាមការស្មាន ត្រួសៗមានអតិថិ ជន InFocus ប្រហែល ពី15នាក់ បានចូលរួមក្នុងកម្មវិធីនេះ។ នាពិធីសម្ពោធ ទូរស័ព្ទស្មាតហ្វូន InFocus នេះខ្ញុំក៏ សូមផ្តល់ជូន នូវកម្មវិធីពិសេស ដូចខាងក្រោម៖

១.អាជីវករជាម្ចាស់ហាងទូរស័ព្ទ និង ទទួលបានការបញ្ចុះតម្លៃ ពិសេសសម្រាប់ ការជាវនាថ្ងៃនេះ

២.សម្រាប់ភ្ងៀវទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធី នេះនឹង មានឱកាសផ្សង សំណាង ឈ្នះទូរស័ព្ទ InFocus ម៉ូឌែល M2 3G ចំនួន 3គ្រឿង ផងដែរ។ "

ជាចុងក្រោយ លោក ជា មុនី ក៏បាន សូមថ្លែងអំណរគុណ ជាថ្មីម្តងទៀត ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលបានចំណាយ ពេលវេលាដ៏ មានតម្លៃ អញ្ជើញ ចូលរួមក្នុងពិធី សម្ពោធជាផ្លូវការនូវ ទូរស័ព្ទស្មាតហ្វូន InFocus នៅកម្ពុជា។ ឆ្លៀតឱកាស ចូលឆ្នាំថ្មីប្រពៃណី ចិននេះ លោក សូមជូនពរ ភ្ញៀវកិត្តិយស អាជីវករ អ្នកសារព័តមាន មិត្តភក្តិ សហការី សហការិនី ទាំងអស់ ជួបតែ សេចក្តីសុខចំរើន រកទទួលទានមានបាន ប្រកបកិច្ចការអ្វី ទាំងអស់ជួបតែ ភាពជោគជ័យ៕

បញ្ចូលអត្ថបទដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]