បរទេស៖ ជាការពិត មនុស្សជាច្រើននាក់ តែងទៅវះកាត់កែសម្ផស្ស ដើម្បីទទួលបាន នូវភាពស្រស់ស្អាត ល្អឥតខ្ចោះ ប៉ុន្តែពេលខ្លះ វាក៏មិនបាន ផ្តល់ផលល្អ គ្រប់ពេលនោះដែរ។

យោងតាមគេហទំព័របរទេសមួយ  បានឲ្យដឹងថា រូបថតជាច្រើនសន្លឹករបស់នារីម្នាក់ ដោយមិនត្រូវបាន ស្គាល់អត្តសញ្ញាណច្បាស់លាស់ បានបង្ហាញពី ការប្រែប្រួល នូវរូបសម្ផស្សរបស់នាង ដែលមិនគួរឲ្យជឿ បន្ទាប់ពីកែសម្ផស្សរួច។ ចំពោះរូបថតទាំងនោះ បានបញ្ជាក់ឲ្យឃើញ ពីភាពខុសប្រកតី បន្ទាប់ពីវះកាត់ កែសម្ផស្ស ដែលច្រមុះរបស់នាង បានឆ្លងមេរោគ ធ្វើឲ្យរីកធំជាងមុន និងទម្រង់មុខរបស់នាង ស្ទើរតែរលួយ គួរឲ្យខ្លាច ផងដែរ។

គួរបញ្ជាក់ផងដែរថា នារីម្នាក់នេះ បានវះកាត់ត្របកភ្នែក៧ដង ដើម្បីឲ្យភ្នែកធំ ហើយព្រមទាំងចាក់ អាស៊ីតម៉្យាង នៅខាងក្រោមត្របកភ្នែក ថែមទៀតផង ដោយសារតែនាងសង្ឃឹមថា នាងនឹងអាចស្រស់ ស្អាតខ្លាំង បន្ទាប់ពីវះកាត់រួច ប៉ុន្តែលទ្ធផលចុងក្រោយ គឺនាងមិនអាច សម្រេច បំនងប្រាថ្នាបាននោះទេ។

បើក្រឡេកមើលរូបថត របស់នារីម្នាក់នោះ កាលនៅពីតូចអាយុ៤ឆ្នាំ គឺនាងមានទម្រង់មុខគួរឲ្យស្រឡាញ់ ប៉ុន្តែបើប្រៀបធៀបនឹង រូបបច្ចុប្បន្ននេះ គឺពិតជាខុសគ្នាឆ្ងាយណាស់។  ហើយបន្ថែមពីនេះទៅទៀត ចំពោះម្តាយឪពុករបស់នាងវិញ គឺមិនដែលជំទាស់ នឹងការវះកាត់កែសម្ផស្ស របស់ នាងនោះទេ ដោយសារតែពួកគេយល់ឃើញថា នាងមានមុខមាត់អាក្រក់ ដូច្នេះពួកគេចង់ឲ្យនាង មានរូបសម្ផស្ស ស្រស់ស្អាត៕ ចុះប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

តោះក្រឡេកមើលរូបថតរបស់នាងទាំងអស់គ្នា៖


កាលនាងអាយុ៤ឆ្នាំ




រូបថត នៅពេលវះកាត់កែសម្ផស្សដំបូង





រូបថតរបស់នាង នៅពេលវះកាត់បន្ទាប់ ហើយធ្វើឲ្យមានបញ្ហាតែម្តង

ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]