ដោយមើលឃើញពីកំណើនយ៉ាងឆាប់រហ័សនៃការលក់ទូរស័ព្ទចល័តម៉ូឌែល ដែលមានរូបរាង តូចច្រឡឹង គួរឱ្យ ស្រឡាញ់ នោះ ក្រុមហ៊ុន Microsoft Devices បានផ្គត់ផ្គង់ នៅលើទីផ្សារ នានានៅទូទាំង ពិភពលោក ចាប់តាំង ពីត្រីមាសទីបី នៃឆ្នាំ 2014 ។ ដោយឡែក នៅប្រទេស កម្ពុជា Nokia 130 បានត្រូវ ដាក់លក់ចាប់ តាំងពីដើមខែ មករាកន្លងទៅ។ វាគឺជាទូរស័ព្ទ ចល័តល្អ បំផុតមួយ សម្រាប់អ្នក ទិញទូរស័ព្ទថ្មី លើកដំបូង ឬសម្រាប់លោក អ្នកកំពុង ស្វែងរកទូរស័ព្ទ បម្រុង ដែលគួរឱ្យទុកចិត្ត មួយសម្រាប់ បំពេញបន្ថែម ទូរស័ព្ទស្មាត ហ្វូន ដែលកំពុងមាន។

ទូរស័ព្ទដែលមានទំហំតូចអាចក្តោបជិតក្នុងបាតដៃមួយនេះ ត្រូវបានផលិតឡើង ដើម្បី ភាពរឹងមាំ និងឋិតថេរ បានយូរបំផុត ជាមួយ អេក្រង់ទំហំ 1.8 អ៊ីង និងថាមពលថ្មអាច រក្សាទុកចោល បានរហូត ដល់រយៈពេល 26 ថ្ងៃ ។ ទូរស័ព្ទ Nokia 130អាចបើក មើលវីដេអូ ចាក់បទ ចម្រៀងបាន ជាប់រហូត ដល់ 46 ម៉ោង មានភ្លើងពិល វិទ្យុ អេហ្វអឹម ហើយថែម ទាំងមាន ប្រដាប់សាកថ្ម USB ទៀតផង តម្លៃលក់ រាយប្រមាណ $26.5ប៉ុណ្ណោះ ។ វាស្គាល់ SD Card ទំហំធំរហូតដល់ 32GBដែលអាចដាក់ ចម្រៀងបាន ប្រមាណ 6000បទ ។ ដោយមាន Speaker ដែលបំពង់ សម្លេងបានខ្លាំង និងជួយ បទភ្លេង ពិរោះរងំនោះ អ្នកប្រើប្រាស់ ទទួលបាន នូវភាពរីករាយបានកាន់ តែយូរ ។

ក្រៅពីនេះទៅទៀត Nokia 130មានវិទ្យុ FMនិងកម្មវិធីSlamនិង អាចតភ្ជាប់ទៅ នឹងឧបករណ៍ អេឡិច ត្រូនិក ដទៃបាន តាមរយៈខ្សែ USBដូច្នេះការផ្ទេរបទចម្រៀង រូបថត វីដេអូ ជាដើម ពិតជាមានភាព ងាយស្រួល ៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]