កូរ៉េខាងត្បូង៖ វីដេអូដ៏រន្ធត់ និង គួរឲ្យ ភ្ញាក់ផ្អើល មួយ បានបង្ហាញឲ្យឃើញពី គូស្នេហ៏មួយគូ ទើបតែចុះពីឡានក្រុង និង ដើរតាមផ្លូវ ក៏ ស្រាប់តែ ធ្លាក់ចូលក្នុងដី បាត់ស្រមោលភ្លាមមួយរំពេច ស្តែងៗតែម្តង។

តាមរយៈវីដេអូនេះ បានបង្ហាញឲ្យឃើញថា ខណៈពេល គូស្នេហ៍មួយគូនេះ បានដើរចុះពីឡានក្រុង ហើយក៏បន្តដំណើរ កាត់តាមផ្លូវថ្មើរជើង ក៏ស្រាប់តែពេលនោះ ពួកគេបានធ្លាក់ស្រុត ចូលក្នុងដីតែម្តង ហើយខណៈនោះ អ្នកដំណើរផ្សេងទៀត កំពុងតែដើរលើផ្លូវនោះដែរ ភ័យតក់ស្លុត និង ដើរគេចចេញពីកន្លែង កើតហេតុផងដែរ ។

ទោះជាយ៉ាងណា គូស្នេហ៍មួយគូនេះ ត្រូវបានជួយសង្គ្រោះ យកចេញពីក្នុង ដីស្រុត ដែលត្រូវដឹងថាមានជម្រៅ រហូតដល់ ៣ម៉ែត្រ ខណៈដែលពួកគេទាំងពីរ គ្រាន់តែ បានរងរបួសបន្តិចបន្តួចប៉ុណ្ណោះ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ អាជ្ញាធរបាន ធ្វើការបិទផ្លូវ ថ្មើរជើងមួយនេះ ជាបណ្តោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេតលើករណីនេះ។ ប្រភពដដែល ក៏បានបញ្ជាក់ថា ផ្លូវដែលមាន ដីបាក់នេះ នៅជិត អគារមួយកន្លែង មានកម្ពស់ ៣៩ជាន់ ដែលកំពុងតែ សាងសង់៕

មកទស្សនាវីដេអូ ខាងក្រោមនេះ៖

តើប្រិយមិត្តយល់ដូចម្តេចដែរ?

ប្រភព Mirror

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]