អាមេរិក ៖ នេះប្រហែលជារឿងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ មនុស្សគ្រប់គ្នាជាមិនខាន ដែលបុរសពិការម្នាក់ មានមិត្តស្រីដ៏ស្រស់ស្អាតនិងគួរស្រលាញ់ ធ្វើឲ្យមនុស្សជុំវិញ ស្ទើរតែមិនជឿ ដោយគិតថា នាងគ្រាន់តែជា អ្នកមើលថែទាំប៉ុណ្ណោះ។

លោក Shane Burcaw អាយុ ២២ឆ្នាំ ដែលជាអ្នកសរសេរព័ត៌មាន និង អ្នកនិពន្ធ  មានជំងឺស្វិតសាច់ដុំ និង ត្រូវអង្គុយលើរទេះរុញជានិច្ចនោះ បានសរសរនៅក្នុងប្លុក របស់គាត់ថា «បើខ្ញុំឃើញមនុស្សប្រុសស្រី អង្គុយញ៉ាំអាហារ តែពីរនាក់ នោះខ្ញុំនឹងគិតថា ពួកគេប្រាកដជាមាន ទំនាក់ទំនងស្នេហា ជាមួយគ្នាជាមិនខាន។ ប៉ុន្តែសម្រាប់មនុស្ស ដែលអង្គុយលើរទេះរុញដូចជារូបខ្ញុំ បើទៅណាជាមួយមិត្តស្រី ពួកគេប្រាកដជាមិនគិតដូច្នេះឡើយ»។

នៅពេលដែល លោក Burcaw និង មិត្តស្រី នាង Reinalda ទៅណាជាមួយគ្នាម្តងៗ ត្រូវបានមនុស្សមួយចំនួន សួរអំពីទំនាក់ទំនងរបស់ពួកគេ ដែលមានពេលខ្លះ នាង Reinalda ទ្រាំមិនបានក៏ឆ្លើយថា «គាត់ជាឳពុករបស់ខ្ញុំ» ចំនែកឯ លោក Burcaw វិញឆ្លើយថា «ខ្ញុំជួលនាង ឲ្យធ្វើជាមិត្តរបស់ខ្ញុំ»។

ក្នុងនោះដែរ លោក Burcaw បានសរសេរទៀតថា គាត់មានជំនឿជឿជាក់ថា ទំនាក់ទំនងស្នេហា រវាងមនុស្សពិការ និង មិនពិការនេះ អាចផ្អែមល្ហែម ជាងស្នេហាធម្មតាទៀតផង។ លោកបាននិយាយ ដោយកំប្លែងទៀតថា ជំងឺស្វិតសាច់ដុំរបស់លោក មិនមានផលប៉ះពាល់ ដល់ទំនាក់ទំនងផ្លូវភេទឡើយ។ គួរបញ្ជាក់ផងដែរ លោក Burcaw ត្រូវបានក្រុមគ្រូពេទ្យ ពិនិត្យឃើញថា មានជំងឺស្វិតសាច់ដុំ តាំងពីគាត់មានអាយុ ៣ឆ្នាំ មកម្ល៉េះ ខណៈពេលដែល អ្នកជំងឺមានអាការៈដូចគាត់ខ្លះ បានស្លាប់បាត់បង់ជីវិត នៅក្នុងអាយុ ខ្ទង់ ២០ ឫ ៣០ ឆ្នាំ អស់ទៅហើយ៕

ខាងក្រោមគឺជារូបរបស់ លោក  Burcaw និង មិត្តស្រី ៖ 






ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ ចំពោះស្នេហាមួយគូនេះ?

ប្រភព ៖ lollipop

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]