កូរ៉េខាងត្បូង៖ គ្រោះថ្នាក់ចរាចរណ៍គឺយើង មិនអាចមើលឃើញមុន នោះទេ មិនដឹងថាវា កើតនៅ ពេលណា កន្លែងណា កើតលើ អ្នកមាន អ្នកក្រ សម្បុរស រឺ ខ្មៅ គឺគេចមិនផុត បើយើង មិនប្រុង ប្រយ័ត្ន។ វិធីដ៏ល្អ ដើម្បីចៀសវាង គ្រោះថ្នាក់ចរាចរណ៍ គឺយើងត្រូវ បើកបរដោយ ប្រុងប្រយ័ត្ន គ្រប់ពេល វេលាទាំងអស់។

ជាក់ស្តែងក្រឡេក មកមើលតារាកូរ៉េ K-pop ល្បីៗជាច្រើន ក៏ធ្លាប់ជួប នូវគ្រោះថ្នាក់ ចរាចរណ៍ រាប់មិន អស់ដែរ មានខ្លះ គ្រាន់តែរបួសស្រាល ខ្លះវិញរបួសធ្ងន់ រហូត ដល់ខ្លះទៀតបាត់ បង់ជីវិត ទៀតផង។ ខាងក្រោម នេះជាតារាកូរ៉េ K-pop ល្បីៗ ដែលធ្លាប់ ជួបគ្រោះថ្នាក់ចរាចរណ៍ ធ្ងន់ធ្ងរ និងខ្លះទៀត បាត់បង់ជីវិត៖

 ១) Super Junior ឆ្នាំ (២០០៦-២០០៧) 

ក្នុង ឆ្នាំ២០០៦ Heechul ក្រុម Super Junior បានជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏ធ្ងន់ធ្ងរ មួយនៅលើ ដងវិថី ខណៈពេល ដែលគាត់ ត្រឡប់ពីចូលរួម ក្នុងពិធីបុណ្យសពរបស់ឪពុក Donghae។ កង់ឡាន របស់គាត់ បានខូច ពេលដែលរថយន្ត របស់គាត់ ព្យាយាមប្តូរ ផ្លូវបណ្តាល ឱ្យគាត់ របួសលើ ជើងឆ្វេង ប្រាំកន្លែង រួមទាំង ឆ្អឹងភ្លៅ ជង្គង់ កជើង និងរងរបួសផ្សេង ទៀត ជាច្រើនកន្លែង។ គ្រោះថ្នាក់ នេះក៏បាន បណ្តាលឲ្យ Heechul ដាក់ កំណាត់ដែក ក្នុងជើង របស់គាត់ រហូតដល់ឆ្នាំ ២០០៨ទើបអាច យក វាចេញបាន។

ក្នុងឆ្នាំ ២០០៧ គ្រោះថ្នាក់ធ្ងន់ធ្ងរមួយទៀត បានកើតឡើងចំពោះក្រុម Super Junior នៅពេលដែល សំបកកង់រថយន្ត របស់ពួកគេ ផ្នែកខាងមុខបានផ្ទុះ ធ្វើឲ្យ រេទៅបុករបាំងចែក ទ្រូងផ្លូវ បណ្តាលអោយ Kyuhyun ដែល អង្គុយនៅ កៅអីក្រោយ បានរងរបួស បាក់ត្រគាក ឆ្អឹងជំនី និងរបួស មុខជាខ្លាំង។ គាត់បាន សន្លប់រយៈ ពេលបួនថ្ងៃ និងបានចំណាយពេល ៤ ទៅ ៥ ខែ នៅក្នុងមន្ទីរពេទ្យ មុនពេល ដែលគាត់អាច ធ្វើការបានពេញ លេញដូចមុន។

២) Park Shinhye ឆ្នាំ២០១១ 

តារាសម្តែងវ័យក្មេងនេះ បានជួបគ្រោះថ្នាក់រថយន្តមួយ នៅចុងខែកក្កដា ឆ្នាំ២០១១ នៅវេលាយប់ ជ្រៅក្នុង ផ្លូវហាយវ៉េ ស្ថិតនៅ Seongnam ខេត្ត Gyeonggi។ ភា្លមៗស្រាប់តែ រថយន្តរបស់ នាងបាន រេចង្កូត ទៅបុករះ របាំងចែកទ្រូង ផ្លូវបណ្តាលឲ្យ រថយន្តនាង បានខូចខាត យ៉ាងដំណំ ផ្នែកខាង មុខបានខ្ទេច និងកង់ បានរបូតចេញ។ ប៉ុន្តែនាងនៅតែបន្ត ការងាររបស់ នាងនៅយប់នោះ ហើយនាង បានទៅមន្ទីរពេទ្យ នៅថ្ងៃបន្ទាប់ ទើបដឹង ថារបួស របស់នាង ធ្ងន់ធ្ងរលើសពីការគិត។

៣) Girls’ Generation “Sooyoung”  ឆ្នាំ២០១១

នាង Sooyoung ក្រុម Girls’ Generation បានជួបគ្រោះថ្នាក់រថយន្តនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១១ ខណៈពេល នាងធ្វើដំណើរ នៅលើផ្លូវទៅទីក្រុង Cheonan នៅពេល ព្រឹក ដែលមាន រថយន្តមួយ ទៀតច្រាសទិសគ្នា បានជ្រុលមក បុករថយន្តនាង បណ្តាលឱ្យ នាងបាក់ឆ្អឹងខ្នង។ របួសរបស់ នាងក៏បាន បណ្តាលឱ្យ កាលវិភាគការងារ និងសកម្មភាព ទាំងអស់ត្រូវ បានសម្រាក។

៤) Secret ឆ្នាំ២០១២ 

គ្រោះថ្នាក់ដែលកើតលើ ក្រុមតារាចម្រៀងស្រីនេះ បានកើតឡើងនៅក្នុងខែធ្នូ ឆ្នាំ ២០១២ នៅតំបន់ Jamshil ក្រុងសេអ៊ូល។ រថយន្ត របស់ពួកគេ បានរអិល ជាមួយទឹកកកលើ ដងផ្លូវ និងបានរេ ទៅបុកនឹង របាំងចែកទ្រូងផ្លូវ ហើយក៏ បានក្រឡាប់។ ខណៈនោះ សមាជិកបីរូប  និងអ្នកចាត់ការ របស់ពួកគេ បានរង របួសស្រាល និងជាំស្បែក តែ Zinger បានបាក់ឆ្អឹងជំនីរ និងជាំសួត។

៥) Gong Hyojin ឆ្នាំ២០១៤ 

តារាសម្តែងដ៏ល្បីល្បាញក្នុងរឿង “កំលោះកូនមួយ” បានទទួលគ្រោះថ្នាក់ចរាចរណ៍ក្នុង ខែមិថុនា ឆ្នាំ២០១៤ ខណៈពេល ដែលនាង ធ្វើដំណើរ ត្រឡប់ទៅ កាន់ក្រុងសេអ៊ូល នៅវេលា យប់ជ្រៅ បន្ទាប់ពី ថតរឿង “It’s Okay, It’s Love”។ រថយន្តរបស់នាង ត្រូវបុកដោយ រថយន្ត ៤តោនកន្លះ និងប៉ះ ជាមួយរថយន្ត ២តោនកន្លះ មួយផ្សេងទៀត។ បើទោះបីជា គ្រោះថ្នាក់ដ៏រន្ធត់ ជាមួយ រថយន្តដឹកទំនិញនេះ មានលក្ខណៈ សាហាវ ប៉ុន្តែ Gong Hyoyin ទទួលរងរបួស ត្រឹមបាក់ដៃឆ្វេង និងរបួសតូចតាច មួយចំនួន លើផ្ទៃមុខ។

 ៦) Ladie’s Code ឆ្នាំ២០១៤ 


 
រូបថតនាង RiSe (ឆ្វេង) និង EunB

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ចុងក្រោយ និងធ្ងន់ធ្ងរជាងគេ ដែលបានកើតឡើង ចំពោះក្រុម ចម្រៀងស្រី Ladie’s Code បណ្តាលឲ្យ ស្លាប់សមាជិក ២នាក់ គឺនាង Go EunB និងនាង Kwon RiSe។ ឡានរបស់ពួក គេបានបុកទៅ ជញ្ជាំង ការពារផ្លូវ ប្រសព្វ នៃផ្លូវ Yeongdong ពេលត្រឡប់ មកផ្ទះ នៅលើផ្លូវ ចេញពីទីក្រុង Daegu ឆ្ពោះទៅក្រុង សេអ៊ូល បណ្តាលមក ពីភ្លៀងធ្លាក់ និងរអិល។ សមាជិក Sojung បានបញ្ចប់ ការវះកាត់ ការបាក់ឆ្អឹងរបស់នាង ខណៈពេលដែល Asley និង Zuny រងរបួស ធ្ងន់ធ្ងរស្ថិតនៅ ក្រោមការ សង្កេតយ៉ាងប្រុង ប្រយ័ត្ន និងព្យាបាល ពីសំណាក់គ្រូពេទ្យ។

 
ទិដ្ឋភាពពីធីបុណ្យសព នាង RiSe

 
ទិដ្ឋភាពពីធីបុណ្យសព នាង EunB

សូមជូនពរអោយពួកនាង ឆាប់បានត្រឡប់មកវិញ ពីការសំរាកព្យាបាល ហើយសង្ឃឹមថានឹងមិនជួបគ្រោះថ្នាក់ចរាចរណ៍ ទៀតទេនៅថ្ងៃអនាគត។

ប្រភព បរទេស

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]