សៀមរាប៖ មានប្រិយមិត្ដ ខ្មែរ ជាច្រើន មិនថាចាស់ ឬក្មេង ប្រាកដជា ទន្ទឹង រង់ចាំ ទស្សនា និងជាវ បទចម្រៀង ប្រពៃណី ខ្មែរផ្សេងៗ សម្រាប់ចាក់ កំសាន្ដ នៅ ថ្ងៃ ចូលឆ្នាំ ខ្មែរ ដែលត្រូវនឹង ថ្ងៃទី ១៤, ១៥ និង ១៦ ខែ មេសា ឆ្នាំ ២០១៥ ខាងមុខនេះ ជាក់ជាមិនខាន។ 

ជាមួយគ្នានោះដែរ ផលិតកម្មថោន ដែលជាផលិតមួយ ប្រមូលផ្ដុំទៅដោយ តារាប្រុស ស្រីៗ ល្បី ក្នុងកម្ពុជា ក៏កំពុងតែ សម្រុកថត MV ចូលឆ្នាំខ្មែរ ដូចជាផលិតកម្ម ដ៏ទៃទៀតដែរ។ ដើម្បី ប្ដូរនូវ ទស្សនីយ៍ភាពថ្មី និងភាព ទាក់ទាញថ្មី ខាងផលិតកម្ម បានដឹកនាំ ក្រុមការងារ ក៏ដូចជា តារាសិល្បះ ជាច្រើន ដួង ទៅថតនៅ ឯទឹកដី សៀមរាប ក្នុងភូមិវប្បធម៌ ដែលជាតំបន់ ទេសចរណ៍ ដ៏ល្អប្រពៃ របស់ខ្មែរ រយៈពេល ២ថ្ងៃ។

តែអ្វី ដ៏គួរឲ្យចាប់អារម្មណ៍នោះ តាមរយៈ ហ្វេសប៊ុករបស់ តារាចម្រៀង លោក ករុណា ពេជ្រ ក៏បានចែក រំលែក រូប តារាសុរិន្ទ ដ៏ល្បីមួយរូប គឺ នាង សាយចៃ ដោយបញ្ជាក់ថា នាងច្រៀង បទរដឺន សំរាប់កន្ទ្រឹមឆ្នាំថ្មី ២០១៥ ក្នុងផលិកកម្ម ថោននេះ។ យ៉ាងណាមិញ កុំអោយខាត ពេលយូរ សូមនាំគ្នា ទៅមើល សកម្មភាពក្នុង ការថត MV នេះ ជាមួយខ្មែរឡូតទាំងអស់គ្នា៖


នាង សាយ ចៃ និង លោក ករុណា ពេជ្រ













ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]